Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:63 - អាល់គីតាប

63 ល្ងាច​មួយ គាត់​ដើរ​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​តាម​វាល ហើយ​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ក្បួន​អូដ្ឋ​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

63 នៅពេលល្ងាច អ៊ីសាក​ចេញទៅ​សញ្ជឹងគិត​នៅ​ទីវាល​។ គាត់​ងើបភ្នែកឡើង នោះ​មើល៍! គាត់​ឃើញ​ហ្វូង​អូដ្ឋ​កំពុង​ចូលមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

63 ល្ងាច​មួយ លោក​អ៊ី​សាក​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​ទី​វាល គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

63 ល្ងាច​មួយ គាត់​ដើរ​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​តាម​វាល ហើយ​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ក្បួន​អូដ្ឋ​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

63 ហើយ​គាត់​ក៏​ចេញ​ទៅ​រំពឹង​គិត​នៅ​ត្រង់​ទី​វាល ក្នុង​កាល​ដែល​ពេល​ជិត​ព្រលប់ គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ស្រាប់​តែ​ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:63
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី


រីឯ​រ៉ហ្វ៊ីកា​វិញ នាង​ក៏​ក្រឡេក​មើល​មក​ដែរ។ ពេល​នាង​ឃើញ​អ៊ីសា‌ហាក់​នាង​លោត​ចុះ​ពី​ខ្នង​អូដ្ឋ


ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ហ៊ូកុំ​របស់ អុលឡោះ‌តាអាឡា ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ហ៊ូកុំ របស់​ទ្រង់ ទាំង​យប់ ទាំង​ថ្ងៃ។


សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ បាន​គាប់​បំណង​ទ្រង់ សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​អុលឡោះ‌តាអាឡា។


ខ្ញុំ​នឹង​ពិចារណា​ពី​ឱវាទ​របស់​ទ្រង់ ខ្ញុំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ទ្រង់​ជា‌និច្ច។


សូម​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ នៃ​ឱវាទ​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សំដែង!។


ខ្ញុំ​លើក​ដៃ​ប្រណម្យ​គោរព បទ​បញ្ជា​របស់​ទ្រង់ ព្រោះ​ខ្ញុំ​ស្រឡាញ់​បទ​បញ្ជា​នេះ ខ្ញុំ​ចង់​សញ្ជឹង​គិត​អំពី​ហ៊ូកុំ​របស់​ទ្រង់។


ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុង‌រឿង របស់​ទ្រង់​ផង។ ខ្ញុំ​នឹង​សញ្ជឹង​គិត​ពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ របស់​ទ្រង់។


ត្រូវ​ទន្ទេញ​គីតាប​នៃ​ហ៊ូកុំ​នេះ​ជា‌និច្ច ត្រូវ​រិះ​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្តី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចំរុង​ចំរើន និង​ទទួល​ជោគ‌ជ័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម