ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 33:12 - អាល់គីតាប

ចំពោះ​កូន​ចៅ​ពុន‌យ៉ាមីន គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ស្រឡាញ់​ពុន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ទ្រង់​យ៉ាង​កក់​ក្តៅ អុលឡោះ‌តាអាឡា​ការ‌ពារ​គេ​ជា​និច្ច ហើយ​ទ្រង់​នៅ​ជា​មួយ​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំពោះ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន លោក​ថ្លែង​ថា អ្នក​ស្ងួន‌ភ្ងា​របស់​ព្រះ‌យេហូវ៉ា រស់​នៅ​ជិត​ព្រះ‌អង្គ​ដោយ​សុខ‌សាន្ត។ ព្រះ​ដ៏​ខ្ពស់​ហ៊ុម‌ព័ទ្ធ​គេ​ជានិច្ច ហើយ​គេ​រស់​នៅ​កណ្ដាល​ព្រះ‌អង្សា ទាំង​ពីរ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​កូន​ចៅ​បេន‌យ៉ាមីន លោក​ថ្លែង​ថា: ព្រះ‌អម្ចាស់​ស្រឡាញ់​បេន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ព្រះអង្គ​យ៉ាង​កក់​ក្ដៅ ព្រះ‌អម្ចាស់​ការពារ​គេ​ជានិច្ច ហើយ​ព្រះអង្គ​គង់​នៅ​ជា​មួយ​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ចំណែក​ពួក​បេន‌យ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន‌ភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។

សូមមើលជំពូក



ចោទិយ‌កថា 33:12
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​សំរាល​ទុក្ខ​នាង​បាត‌សេបា ជា​ប្រពន្ធ ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​កូន​ម្នាក់ រួច​ឲ្យ​ឈ្មោះ​ថា​ស៊ូឡៃ‌ម៉ាន។ អុលឡោះ‌តាអាឡា​ស្រឡាញ់​កូន​នោះ​ណាស់


អុលឡោះ​ចាត់​ណាពី​ណាថាន​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត ហើយ​ឲ្យ​នាម​កូន​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់អុលឡោះ‌តាអាឡា»។


ពេល​ស្តេច​រេហូ‌បោម​មក​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ដើម្បី​ដណ្តើម​យក​អាណា‌ចក្រ​ទាំង​មូល មក​ជូន​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ។


ពេល​ស្តេច​រេហូ‌បោម​មក​ដល់​ក្រុង​យេរូ‌សាឡឹម ស្តេច​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​ពុន‌យ៉ាមីន​បាន​ចំនួន ១៨០ ០០០​នាក់ ដែល​សុទ្ឋ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដណ្តើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ជូន​ស្តេច​រេហូ‌បោម​វិញ។


លោក​ក៏​ចេញ​ទៅ​ជួប​ស្តេច​អេ‌សា​ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​ពុន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ទ្រង់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ទ្រង់​មាន​បន្ទូល​ថា «យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅ យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!


សូម​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ទ្រង់​បាន​រួច​ជីវិត។


ទ្រង់​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ទ្រង់ ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។


ចូរ​ដាំ​ត្បូង​ទាំង​ពីរ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រ‌អែល។ ដូច្នេះ ហារូន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​លើ​ខ្សែ​ព្រយុង​ទាំង​ពីរ នៅ​ចំពោះ​មុខ​យើង​ដែល​ជាអុលឡោះ‌តាអាឡា ដើម្បី​ឲ្យ​យើង​នឹក​ដល់​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា: សានហេ‌រីប​អើយ! ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី នឹង​ប្រមាថ​មើល‌ងាយ​អ្នក អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក។


យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​របស់​យើង»។


យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។


យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើង យើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើង យើង​ប្រគល់​ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។


អេលីដាដ ជា​កូន​របស់​គីសឡូន តំណាង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។


«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។


អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កេរ‌មត៌ក។ ទ្រង់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ដោយ​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។


អុលឡោះ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រ‌អែល ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក ព្រម​ទាំង​ហើរ​ការ‌ពារ​ពី​លើ​កូន​របស់​វា ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ ត្រូវ​បរាជ័យ ងើប​លែង​រួច!។


អុលឡោះ​បាន​ស្រឡាញ់​បុព្វ‌បុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​ផ្ទាល់ នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។


រីឯ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​វិញ គេ​មិន​បាន​បណ្តេញ​ជន‌ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។ ដូច្នេះ ជន‌ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។


សាំយូ‌អែល​ប្រាប់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់​ឲ្យ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។