Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 132:14 - អាល់គីតាប

14 ទ្រង់​មាន​បន្ទូល​ថា «យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅ យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 “នេះ​ជា​ទីសម្រាក​របស់យើង​ជារៀងរហូត​; យើង​នឹង​រស់នៅ​ទីនេះ ពីព្រោះ​យើង​ប្រាថ្នាចង់បាន​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 «នេះ​ជា​ទី​សម្រាក​របស់​យើង​រហូត​តទៅ យើង​នឹង​អាស្រ័យ​នៅ​ទី​នេះ ដ្បិត​យើង​មាន​ចិត្ត​ចង់​បាន​ក្រុង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅ យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នេះ​ជា​ទី​សំរាក​របស់​អញ​នៅ​អស់‌កល្ប‌ជានិច្ច អញ​នឹង​អាស្រ័យ​នៅ​ទី​នេះ ដ្បិត​អញ​មាន​ចិត្ត​ចង់​បាន​ហើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 132:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​សង់​ម៉ាស្ជិទ​ដ៏​ថ្កុំ‌ថ្កើង​នេះ ធ្វើ​ជា​ដំណាក់​ជូន​ទ្រង់​នៅ អស់‌កល្ប​ជា‌និច្ច»។


តើ​អុលឡោះពិត​ជា​អាច​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ​ធេង​ក៏​ពុំ​ល្មម​ជូន​ទ្រង់​នៅ​ផង ចុះ​ទំរាំ​បើ​ដំណាក់​ដែល​ខ្ញុំ​សង់​ជូន​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែ​រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជា‌និច្ច។


ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ប្រោស​ប្រទាន​សេចក្តី​សុខ‌សាន្ត​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ត​ទៅ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ក្រោក​ឡើង សូម​មក​ជា​មួយ​ហិប​នៃ​អំណាច របស់​ទ្រង់ ហើយ​នៅ​ក្នុង​ទី​សម្រាក របស់​ទ្រង់​រហូត​ត​ទៅ។


ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​ដែល​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ទ្រង់​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន ច្រណែន​នឹង​ភ្នំ​ដែល​អុលឡោះ​ជ្រើស​រើស សម្រាប់​នៅ? ពិត​មែន​ហើយ អុលឡោះ‌តាអាឡា​នឹង​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។


ទ្រង់​ឡើង​ទៅ​ស្ថាន​ខ្ពស់ ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ ទ្រង់​បាន​ទទួល​ជំនូន​ផ្សេងៗ​ពី​មនុស្ស​លោក សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ទ្រង់ ក៏​ទ្រង់​ទទួល​ពី​គេ​ដែរ​ ហើយ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៅ​ទី​នោះ។


ជំរំ‌សក្ការៈ​របស់​ទ្រង់​ស្ថិត​នៅ​ក្រុង​សាឡឹម​ ដំណាក់​របស់​ទ្រង់​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។


អុលឡោះ‌តាអាឡា​ស្រឡាញ់​បុរី​ស៊ីយ៉ូន ជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់ នៅ​លើ​ទឹក​ដី​យ៉ាកកូប។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​លើក​ស្តេច ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ស្តេច ហើយ​កន្លែង​ដែល​គាត់​សម្រាក នឹង​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


ដ្បិត​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​នៅ អស់‌កល្ប​ជា‌និច្ច ហើយ​ដែល​មាន​នាម​ដ៏‌វិសុទ្ធ​បំផុត មាន​បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


នៅ​ស្រុក​អ៊ីស្រ‌អែល ខ្ញុំ និង​កូន​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល មក​ពីអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះ ថា​គ្មាន​ទោស​ទៀត​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា នឹង​នៅ​ក្រុង​ស៊ីយ៉ូន»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក ទ្រង់​នៅ​ជា​មួយ​អ្នក ទ្រង់​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជំនះ។ ព្រោះ​តែ​អ្នក ទ្រង់​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ចិត្ត​ស្រឡាញ់​របស់​ទ្រង់ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ទ្រង់​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។


អ្នក​ណា​ស្បថ​ដោយ​យក​ម៉ាស្ជិទ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ម៉ាស្ជិទ មាន​ទាំង​អុលឡោះ​ជា​ម្ចាស់​នៃ​ម៉ាស្ជិទ​ជា​សាក្សី​ដែរ។


រីឯ​បង​ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង​ប្អូន​រួម​ជា​មួយ​អ៊ីសា បង​ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ដំណាក់​របស់​អុលឡោះ ក្នុង​រស‌អុលឡោះ។


ផ្ទុយ​ទៅ​វិញ បង​ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​សូរ៉កា​ដែល​មាន​ម៉ាឡា‌អ៊ីកាត់​រាប់​លាន​រាប់​កោដិ


ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់​អុលឡោះ​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម