២ សាំយូអែល 12:24 - អាល់គីតាប24 ស្តេចទតសំរាលទុក្ខនាងបាតសេបា ជាប្រពន្ធ ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានកូនម្នាក់ រួចឲ្យឈ្មោះថាស៊ូឡៃម៉ាន។ អុលឡោះតាអាឡាស្រឡាញ់កូននោះណាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ដាវីឌក៏ជួយកម្សាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនាង ហើយនាងប្រសូតបានបុត្រាមួយអង្គទៀត ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន។ ព្រះយេហូវ៉ាមានព្រះហឫទ័យស្រឡាញ់បុត្រនោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះបាទដាវីឌសម្រាលទុក្ខនាងបាតសេបា ជាមហេសី ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានបុត្រមួយអង្គ រួចប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់ស្រឡាញ់បុត្រនោះណាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ សូមមើលជំពូក |
ព្រោះតែបញ្ហានេះហើយដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្តេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្តេចណាមួយដូចស្តេចស៊ូឡៃម៉ានទេ។ អុលឡោះជាម្ចាស់ស្រឡាញ់ស្តេចស៊ូឡៃម៉ាន ទ្រង់បានតែងតាំងគាត់ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញគាត់ឲ្យប្រព្រឹត្តអំពើបាប។