ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយតែងតាំងទត ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកជម្រាបស្តេចទតថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពស្តេចសូល។
កិច្ចការ 13:22 - អាល់គីតាប ក្រោយពីបានដករាជ្យពីស្តេចសូល អុលឡោះប្រទានឲ្យទតឡើងគ្រងរាជ្យ។ អុលឡោះប្រទានសក្ខីភាពអំពីទតនេះថាៈ “យើងរកបានមនុស្សម្នាក់ ជាទីគាប់ចិត្តយើងណាស់ គឺទតជាកូនរបស់អ៊ីសាយ ដ្បិតទតនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ព្រះបានដកសូលចេញ ហើយលើកដាវីឌឡើងជាស្ដេចសម្រាប់ពួកគេ ព្រមទាំងធ្វើបន្ទាល់អំពីដាវីឌថា: ‘យើងបានរកឃើញដាវីឌកូនរបស់អ៊ីសាយជាម្នាក់ដែលស្របនឹងចិត្តរបស់យើង គាត់នឹងប្រព្រឹត្តតាមបំណងទាំងអស់របស់យើង’។ Khmer Christian Bible បន្ទាប់ពីព្រះអង្គដកស្ដេចសូលចេញ ព្រះអង្គបានលើកដាវីឌឲ្យធ្វើជាស្ដេចរបស់ពួកគេ ទាំងមានបន្ទូលសរសើរអំពីស្ដេចដាវីឌថា យើងរកបានដាវីឌជាកូនរបស់អ៊ីសាយ គឺជាមនុស្សគាប់ចិត្ដយើងណាស់ ហើយធ្វើតាមបំណងរបស់យើងទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានដកព្រះបាទសូលចេញ ព្រះអង្គបានតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចរបស់គេ។ ព្រះអង្គបានធ្វើបន្ទាល់ពីព្រះបាទដាវីឌថា "យើងរកបានដាវីឌ កូនរបស់អ៊ីសាយ ជាមនុស្សម្នាក់ត្រូវចិត្តយើង ដែលនឹងធ្វើតាមចិត្តយើងគ្រប់ជំពូក"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានឲ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា: “យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក» |
ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយតែងតាំងទត ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកជម្រាបស្តេចទតថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពស្តេចសូល។
ប៉ុន្តែ យើងនឹងមិនដកសេចក្តីសប្បុរសចេញពីគេ ដូចយើងបានដកពីសូល ដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
ហេតុនេះត្រូវប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់មានបន្ទូលដូចតទៅ: “កាលអ្នកនៅជាអ្នកគង្វាល ចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។
ស្តេចអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្តេចពុំមានចិត្តស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដូចទតជាអយ្យកោឡើយ។
ដ្បិតស្តេចទតបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ចិត្តអុលឡោះតាអាឡា ហើយពុំងាកចេញពីសេចក្តីដែលទ្រង់បានបង្គាប់ឲ្យធ្វើឡើយ លើកលែងតែកំហុស ដែលគាត់បានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។
ស្តេចសូលស្លាប់ ព្រោះតែស្តេចបានប្រព្រឹត្តខុសដោយក្បត់នឹងអុលឡោះតាអាឡា គឺស្តេចពុំកាន់តាមបន្ទូលរបស់អុលឡោះតាអាឡាឡើយ ផ្ទុយទៅវិញ ស្តេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។
«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
យើងក៏ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយទត ជាអ្នកបម្រើរបស់យើងដូច្នោះដែរ គឺលែងមានពូជពង្សរបស់គេស្នងរាជ្យ ហើយក៏លែងមានពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវីបំពេញមុខងារនៅចំពោះមុខយើងទៀតដែរ។
ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់ទត ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសំដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។
យើងនឹងធ្វើឲ្យមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺទតជាអ្នកបម្រើរបស់យើងនឹងធ្វើជាអ្នកគង្វាលមើលថែទាំពួកគេ។
ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ ព្រមទាំងស្តេចទតជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកអុលឡោះតាអាឡាទាំងញាប់ញ័រ ហើយស្វែងរកពរពីទ្រង់។
ទតបានបម្រើអុលឡោះ តាមគម្រោងការទ្រង់នៅជំនាន់នោះ រួចស្លាប់ទៅ។ គេបានបញ្ចុះសពទតក្នុងផ្នូរ ជាមួយជីតា ហើយសពរបស់គាត់ក៏បានរលួយអស់ដែរ។
អុលឡោះដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ទ្រង់យល់ព្រមទទួលពួកគេ ដោយប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យគេ ដូចទ្រង់បានប្រទានមកយើងដែរ។
អុលឡោះគាប់ចិត្តនឹងទត ទតក៏បានសូមអនុញ្ញាតពីអុលឡោះរកដំណាក់មួយជូនម្ចាស់របស់យ៉ាកកូប
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្តេចរបស់អ្នករាល់គ្នាមិនខាន។
«យើងសោកស្តាយណាស់ដោយបានតែងតាំងសូលជាស្តេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទបញ្ជារបស់យើងទេ»។ សាំយូអែលរន្ធត់ចិត្តជាខ្លាំង គាត់ទូរអាអង្វរអុលឡោះតាអាឡាពេញមួយយប់។
រីឯការបះបោរ អាក្រក់ដូចការរកគ្រូទាយ ហើយចិត្តរឹងរូស ក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ស្តេចបោះបង់ចោលបន្ទូលរបស់អុលឡោះតាអាឡា ដូច្នេះ ទ្រង់ក៏បោះបង់ចោលស្តេចលែងឲ្យធ្វើជាស្តេចទៀតហើយ»។
សាំយូអែលឆ្លើយតបស្តេចសូលថា៖ «ខ្ញុំមិនវិលទៅជាមួយស្តេចវិញទេ ដ្បិតស្តេចបានបោះបង់ចោលបន្ទូលរបស់អុលឡោះតាអាឡា ទ្រង់ក៏បោះបង់ចោលស្តេច លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតដែរ។
សាំយូអែលជម្រាបស្តេចថា៖ «ថ្ងៃនេះ អុលឡោះតាអាឡាដកហូតអំណាចចេញពីស្តេច លែងឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទៀតហើយ ទ្រង់ប្រគល់រាជ្យនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងអ្នក។
អុលឡោះតាអាឡាមានបន្ទូលមកកាន់សាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្តាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្តេចដែលត្រូវចិត្តយើង»។
សាំយូអែលយកស្នែងប្រេងមក ហើយតែងតាំងទត នៅចំពោះមុខបងៗ។ រសរបស់អុលឡោះតាអាឡាមកសណ្ឋិតលើទត ចាប់តាំងពីពេលនោះមក។ បន្ទាប់មក សាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
សាំយូអែលនិយាយថា៖ «ហេតុអ្វីបានជាស្តេចសួរយោបល់ពីខ្ញុំដូច្នេះ? អុលឡោះតាអាឡាបានបោះបង់ស្តេចចោល ហើយទ្រង់ក្លាយទៅជាបច្ចាមិត្តរបស់ស្តេច។
ដូច្នេះ ស្តេចសូល បុត្រាទាំងបីនាក់ សេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេច និងពលទាហានទាំងអស់បានស្លាប់ជាមួយគ្នាក្នុងថ្ងៃតែមួយ។