Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:36 - អាល់គីតាប

36 ទត​បាន​បម្រើ​អុលឡោះ តាម​គម្រោង​ការ​ទ្រង់​នៅ​ជំនាន់​នោះ រួច​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​ទត​ក្នុង​ផ្នូរ ជា​មួយ​ជីតា ហើយ​សព​របស់​គាត់​ក៏​បាន​រលួយ​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ពោលគឺ ថ្វីត្បិតតែ​ដាវីឌ​បាន​ដេកលក់ ក្រោយពី​បម្រើ​តាម​គម្រោង​របស់​ព្រះ​ក្នុង​ជំនាន់​របស់ខ្លួន ហើយ​ត្រូវបាន​បន្ថែម​ទៅក្នុង​ពួក​ដូនតា​របស់​គាត់ ទាំង​ជួប​ការរលួយ​ក៏ដោយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ដ្បិត​ស្ដេច​ដាវីឌ​ ពេល​បាន​បម្រើ​នៅ​ក្នុង​ជំនាន់​របស់​ខ្លួន​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ ស្ដេច​ក៏​ស្លាប់​ទៅ​ ហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេច​នៅ​ជាមួយ​ដូនតា​ រួច​បាន​ជួប​នឹង​សេចក្ដី​ពុក​រលួយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 រីឯ​ព្រះ‌បាទ​ដាវីឌ ក្រោយ​ពី​ស្ដេច​បាន​បម្រើ​គោល​បំណង​របស់​ព្រះ ដល់​មនុស្ស​ជំនាន់​របស់​ខ្លួន​រួច​មក ទ្រង់​ក៏​ផ្ទំលក់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​ទ្រង់​ជា​មួយ​បុព្វ‌បុរស ហើយ​ក៏​ឃើញ​សេចក្តី​ពុក​រលួយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះអង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ​ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ស្ដេច​ក៏​បាន​រលួយ​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ

សូមមើលជំពូក ចម្លង




កិច្ចការ 13:36
33 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត ទាំង​បង្ហូរ​ញើស រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។ អ្នក​កើត​ពី​ធូលី​ដី អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។


ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។


ស្តេច​ទត​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​បុរី​ស្តេច​ទត។


កាល​ពី​មុន​នៅ​ពេល​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ស្តេច​ទត​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច​ទត មាន​បន្ទូល​មក​កាន់​គាត់​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​នាក់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។


ស្តេច​ទត​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។


ស្តេច​ទត​ស្លាប់​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ស៊ូឡៃ‌ម៉ាន​ជា​កូន បាន​ឡើង​ស្នង​រាជ្យ ត​ពី​ឪពុក។


កាល​ស្តេច​រេហូ‌បោម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ នៅ​បុរី​ស្តេច​ទត។ ស្តេច​អប៊ី‌យ៉ា​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


កាល​ស្តេច​យ៉ូសា‌ផាត​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ ស្តេច​យ៉ូរ៉ាម​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​អូសៀស​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទី‌ធ្លា​នៃ​ផ្នូរ​របស់​រាជ‌វង្ស ដ្បិត​ស្តេច​កើត​ឃ្លង់។ ស្តេច​យ៉ូថាម​ជា​កូន​ឡើង​ស្នង​រាជ្យ។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត ជា​ឪពុក។ ស្តេច​រេហូ‌បោម ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំ ហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។


ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់ ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។


អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀម ដែល​យក​ទៅ​សម្លាប់។ អ្នក​គង្វាល ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណា មច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។ មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេ រូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ហើយ​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច។


តើ​មនុស្ស​អាច​រស់​រហូត ហើយ​គេច​ផុត​ពី​រណ្ដៅ​មច្ចុរាជ​បាន​ឬ?។


អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។


អ៊ីសា​ប្រាប់​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។


ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ស្តេច​សូល អុលឡោះ​ប្រទាន​ឲ្យ​ទត​ឡើង​គ្រង​រាជ្យ។ អុលឡោះ​ប្រទាន​សក្ខីភាព​អំពី​ទត​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ទត​ជា​កូន​របស់​អ៊ីសាយ ដ្បិត​ទត​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។


«បង​ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ទត ជា​បុព្វ‌បុរស​របស់​យើង​នោះ​ថា គាត់​បាន​ស្លាប់​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​សព​របស់​គាត់ រីឯ​ផ្នូរ​របស់​គាត់​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។


ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​អុលឡោះ​រួច​ហើយ ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ


បន្ទាប់​មក​លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​សុំ​ដូច្នោះ​ហើយ គាត់​ក៏​ផុត​ដង្ហើម​ទៅ។


លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ ក្រុម‌ជំអះ​នៅ​ក្រុង​យេរូ‌សាឡឹម ត្រូវ​គេ​បៀត‌បៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន លើក‌លែង​តែ​ក្រុម​សាវ័ក​ចេញ បាន​បែក​ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។


រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ក៏​ត្រូវ​វិនាស​សាប​សូន្យ​ទាំង​អស់​គ្នា​ដែរ។


បន្ទាប់​មក អ៊ីសា​បាន​បង្ហាញ​ខ្លួន ឲ្យ​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ បាន​ស្លាប់ ផុត​ទៅ​ហើយ។


បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម