Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 2:4 - អាល់គីតាប

4 ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេ‌ប្រូន ហើយ​តែង​តាំង​ទត ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​ស្តេច​ទត​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ស្តេច​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​មក ហើយ​ចាក់​ប្រេង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​យូដា។ មាន​គេ​ទូល​ដល់​ដាវីឌ​ថា៖ «ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​ស្ដេចសូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះ‌បាទ​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មាន​គេ​ទូល​ដល់​ដាវីឌ​ថា ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​សូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 2:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ស្តេច​ទត គាត់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្តេច​ក៏​មិន​អញ្ជើញ​ស្តេច​ចូល​ក្នុង​ដំណាក់​វិញ? ស្តេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ហើយ។


ជន‌ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់​ញាតិ​នឹង​ស្តេច ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​សម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយ‌សារ​ស្តេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្តេច​ដែរ»។


ស្តេច​ទត​សោយ​រាជ្យ​លើ​ជន‌ជាតិ​យូដា អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ នៅ​ក្រុង​ហេ‌ប្រូន។


ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន​ឡើង! ស្តេច​សូល ជា​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា​បាន​ស្លាប់​ផុត​ទៅ​ហើយ។ ចំណែក​ខ្ញុំ​វិញ អ្នក​ស្រុក​យូដា​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​គ្រប់‌គ្រង​លើ​ពួក​គេ»។


គេ​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​ទត ពី​ការ​ដែល​នាង​រីស‌ប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ស្តេច​សូល​បាន​ប្រព្រឹត្ត។


ពេល​នោះ ស្តេច​ទត​ទៅ​យក​ឆ្អឹង​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ស្តេច​សូល​ទទួល​បរា‌ជ័យ​នៅ​គីល‌បោ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​យក​សព​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ជា​កូន ទៅ​ព្យួរ​នៅ​ទី‌ធ្លា​ក្រុង​បេត‌សាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។


កាល​ជន‌ជាតិ​ភីលី‌ស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​តែង​តាំង​ស្តេច​ទត​ជា​ស្តេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ស្តេច​ទត។ ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ទៅ​ជ្រក​ក្នុង​ជំរក​មួយ។


ដូច្នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ចូល​មក​ជួប​ស្តេច​នៅ​ក្រុង​ហេ‌ប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ ចំពោះអុលឡោះ‌តាអាឡា​នៅ​ក្រុង​ហេ‌ប្រូន រួច​ហើយ​ពួក​គេ​តែង​តាំង​ទត ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


នៅ​ក្រុង​ហេ‌ប្រូន គាត់​សោយ​រាជ្យ​លើ​ស្រុក​យូដា​បាន​ប្រាំ​ពីរ​ឆ្នាំ​កន្លះ បន្ទាប់​មក នៅ​ក្រុង​យេរូ‌សាឡឹម គាត់​សោយ​រាជ្យ​បាន​សាម‌សិប​បី​ឆ្នាំ លើ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។


ពេល​នោះ អ៊ីមុាំ​អញ្ជើញ​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ជូន​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​តែង‌តាំង​កុមារ​ជា​ស្តេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ស្តេច!»។


កាល​អ្នក​ក្រុង​យ៉ាបេស​ក្នុង​ស្រុក​កាឡាដ ដឹង​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលី‌ស្ទីន​បាន​ប្រព្រឹត្ត​ចំពោះ​សព​របស់​ស្តេច​សូល


ដូច្នេះ​អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​តែង‌តាំង​ទត ជា​ស្តេច​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា បាន​ថ្លែង​ទុក​តាម​រយៈ​ណាពី​សាំយូ‌អែល។


អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ស្តេច​ទត នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ស្តេច​សូល ជូន​ស្តេច​ទត​ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន​មាន​ចំនួន​ដូច​ត​ទៅ:


សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម