Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:16 - អាល់គីតាប

16 សាំយូ‌អែល​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​សួរ​យោបល់​ពី​ខ្ញុំ​ដូច្នេះ? អុលឡោះ‌តាអាឡា​បាន​បោះ​បង់​ស្តេច​ចោល ហើយ​ទ្រង់​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​សាំយូ‌អែល​ឆ្លើយ​ថា៖ «បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូល‌បង្គំ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​សាំយូ‌អែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះ‌អម្ចាស់​បាន​បោះ​បង់​ព្រះ‌ករុណា​ចោល ហើយ​ព្រះអង្គ​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​សាំយូ‌អែល​ឆ្លើយ​ថា បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូលបង្គំ​វិញ​ដូច្នេះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​សួរ​ថា៖ «ប្រសិន​បើអុលឡោះ‌តាអាឡា​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្តេច​ឲ្យ​យើង​ជួយ​នាង​បាន? ស្រូវ​យើង​ក៏​គ្មាន ស្រា​ទំពាំង‌បាយ‌ជូរ​ក៏​គ្មាន​ដែរ»។


ទ្រង់​យឹត​ធ្នូ​ដូច​គូ​សត្រូវ ទ្រង់​លើក​ដៃ​ប្រហារ​ដូច​បច្ចា‌មិត្ត ទ្រង់​កំទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សម្រាប់​យើង ទ្រង់​ជះ​កំហឹង​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាល‌ដាល។


អុលឡោះ​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​លេប​បំបាត់​អ៊ីស្រ‌អែល ទ្រង់​លេប​បំបាត់​វិមាន ទ្រង់​កំទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។


សូរ៉កា​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ សាវ័ក និង​ណាពី ចូរ​អរ​សប្បាយ​ដែរ ដ្បិត​អុលឡោះ​បាន​រក​យុត្ដិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។


ហើយ​នៅ​ក្នុង​ឯង ឃើញ​មាន​ឈាម​របស់​ពួក​ណាពី ឈាម​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​នៅ​លើ​ផែនដី​នេះ»។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទ្រង់ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


សាំយូ‌អែល​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​រំខាន​ខ្ញុំ ដោយ​ហៅ​ខ្ញុំ ឡើង​មក​ដូច្នេះ?»។ ស្តេច​សូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ​ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលី‌ស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​អុលឡោះ​បោះ​បង់​ខ្ញុំ​ចោល ទ្រង់​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ណាពី ឬ​ការ​យល់​សប្តិ​ក្តី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។


អុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​ស្តេច ស្រប​តាម​បន្ទូល ដែល​ខ្ញុំ​បាន​ជម្រាប​រួច​ស្រេច​ហើយ។ ទ្រង់​បាន​ដក​ហូត​យក​រាជ្យ​ពី​ស្តេច ដើម្បី​ប្រគល់​ទៅ​ឲ្យ​ទត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម