២ កូរិនថូស 1:23 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមព្រះធ្វើជាសាក្សីឲ្យព្រលឹងរបស់ខ្ញុំថា ដែលខ្ញុំមិនទាន់មកកូរិនថូស គឺដើម្បីត្រាប្រណីដល់អ្នករាល់គ្នា។ Khmer Christian Bible ខ្ញុំសុំព្រះជាម្ចាស់ធ្វើជាសាក្សីអំពីចិត្ដរបស់ខ្ញុំថា ដែលខ្ញុំមិនមកក្រុងកូរិនថូសទៀត គឺដើម្បីអត់ឱនឲ្យអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមយកព្រះជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកក្រុងកូរិនថូសទៀត គឺដោយប្រណីដល់អ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមជម្រាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេ សូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំសូមយកព្រះធ្វើជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកឯក្រុងកូរិនថូស នោះគឺដោយប្រណីដល់អ្នករាល់គ្នាទេ អាល់គីតាប ខ្ញុំសូមជម្រាបបងប្អូន ដោយមានអុលឡោះជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមអុលឡោះផ្ដាច់ជីវិតខ្ញុំចុះ)។ |
រីឯគ្រីសប៉ុសអ្នកគ្រប់គ្រងសាលាប្រជុំបានជឿព្រះអម្ចាស់ជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ហើយអ្នកកូរិនថូសជាច្រើនដែលបានស្ដាប់ ក៏ជឿដែរ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
ជាការពិត ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំ ក្នុងការប្រកាសដំណឹងល្អនៃព្រះបុត្រារបស់ព្រះអង្គ គឺជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹកចាំអំពីអ្នករាល់គ្នាឥតឈប់ឈរយ៉ាងណា
ខ្ញុំនិយាយសេចក្ដីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនភូតភរទេ សតិសម្បជញ្ញៈរបស់ខ្ញុំក៏ធ្វើបន្ទាល់ជាមួយខ្ញុំក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែរ
តើអ្នករាល់គ្នាចង់បានមួយណា? ចង់ឲ្យខ្ញុំមករកអ្នករាល់គ្នាដោយកាន់រំពាត់ ឬដោយសេចក្ដីស្រឡាញ់ និងចិត្តសុភាពរាបសាវិញ?
ត្រូវប្រគល់មនុស្សបែបនេះទៅសាតាំង ដោយនូវព្រះចេស្ដារបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ឲ្យសាច់ឈាមអ្នកនោះត្រូវបំផ្លាញ ដើម្បីឲ្យវិញ្ញាណរបស់អ្នកនោះបានសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។
ព្រះទ្រង់ស្មោះត្រង់ ពាក្យសម្ដីរបស់យើងចំពោះអ្នករាល់គ្នាមិនមែនជា “មែន” ផង “ទេ” ផងនោះទេ។
ខ្ញុំសូមអង្វរអ្នករាល់គ្នាថា កុំឲ្យខ្ញុំបង្ហាញភាពក្លាហាននៅពេលខ្ញុំមកដល់ ដោយទំនុកចិត្តដែលខ្ញុំចង់តទល់នឹងអ្នកខ្លះដែលចាត់ទុកយើងថាយើងដើរតាមសាច់ឈាម។
ដូចដែលសេចក្ដីពិតរបស់ព្រះគ្រីស្ទស្ថិតនៅក្នុងខ្ញុំ មោទនភាពរបស់ខ្ញុំនេះ នឹងមិនត្រូវបានបញ្ឈប់នៅតំបន់អាខៃឡើយ។
ព្រះដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូវ ជាព្រះដែលសមនឹងទទួលការលើកតម្កើងជារៀងរហូត ព្រះអង្គទ្រង់ជ្រាបថា ខ្ញុំមិនភូតភរទេ។
តាមពិតខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ ខ្ញុំនឹងឃើញថាអ្នករាល់គ្នាមិនដូចដែលខ្ញុំប្រាថ្នា ហើយអ្នករាល់គ្នាក៏ឃើញថាខ្ញុំមិនដូចដែលអ្នករាល់គ្នាប្រាថ្នាដែរ គឺខ្ញុំខ្លាច ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និងភាពច្របូកច្របល់។
ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលខ្ញុំមិននៅជាមួយ ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងតឹងរ៉ឹងនៅពេលខ្ញុំមកដល់ ដោយសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញទេ។
ខ្ញុំបានដាស់តឿនទុកមុនដល់អ្នកដែលប្រព្រឹត្តបាបពីមុន និងដល់អ្នកឯទៀតទាំងអស់ ហើយក្នុងពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខ្ញុំសូមដាស់តឿនទុកមុនដែរ ដូចដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នា កាលខ្ញុំនៅជាមួយជាលើកទីពីរ ថាប្រសិនបើខ្ញុំបានមកដល់ម្ដងទៀត ខ្ញុំនឹងមិនត្រាប្រណីឡើយ
ក្នុងភាពបរិសុទ្ធ ចំណេះដឹង ការអត់ធ្មត់ និងចិត្តសប្បុរស; ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងសេចក្ដីស្រឡាញ់ដែលឥតពុតត្បុត;
ជាការពិត ព្រះជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹករលឹកអ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រីស្ទយេស៊ូវ។
ជាការពិត យើងមិនដែលប្រើពាក្យបញ្ជោរ ដូចដែលអ្នករាល់គ្នាដឹងហើយ ហើយក៏មិនដែលធ្វើពុតដោយចិត្តលោភលន់ឡើយ——ព្រះជាសាក្សីអំពីការនេះ។
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅសាតាំង ដើម្បីឲ្យពួកគេត្រូវបានប្រៀនប្រដៅ កុំឲ្យនិយាយប្រមាថព្រះឡើយ៕