Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:18 - ព្រះគម្ពីរខ្មែរសាកល

18 ព្រះ​ទ្រង់​ស្មោះត្រង់ ពាក្យសម្ដី​របស់យើង​ចំពោះ​អ្នករាល់គ្នា​មិនមែន​ជា “មែន” ផង “ទេ” ផង​នោះ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ប៉ុន្ដែ​ព្រះជាម្ចាស់​ស្មោះត្រង់​ បាន​ជា​ពាក្យ​សំដី​របស់​យើង​ទៅ​កាន់​អ្នក​រាល់គ្នា​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ពាក្យ​សម្ដី​របស់​យើង​មក​កាន់​អ្នក​រាល់​គ្នា មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បងប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រីឯ​ព្រះ ទ្រង់​ស្មោះ‌ត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ» ផង «ទេ» ផង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មាន​អុលឡោះ​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បង​ប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ថា​៖“អ្នករាល់គ្នា​ស្គាល់​ខ្ញុំ ហើយក៏​ដឹង​ថា​ខ្ញុំ​មក​ពីណា​ដែរ​។ តាមពិត ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួនខ្ញុំ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក គឺ​ពិតត្រង់ ហើយ​អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​។


ទាក់ទងនឹង​អ្នករាល់គ្នា ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ដែល​ត្រូវ​និយាយ និង​ត្រូវ​វិនិច្ឆ័យ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​គឺ​ពិតត្រង់ ហើយ​អ្វីៗដែល​ខ្ញុំ​ឮ​ពី​ព្រះអង្គ ខ្ញុំក៏​ប្រាប់​សេចក្ដីទាំងនោះ​ដល់​មនុស្សលោក”។


ព្រះ​ទ្រង់​ស្មោះត្រង់ ហើយ​អ្នករាល់គ្នា​ត្រូវ​ព្រះអង្គ​ត្រាស់ហៅ​ឲ្យចូល​ក្នុង​ការប្រកបគ្នា​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ខ្ញុំ​សូម​ព្រះ​ធ្វើជា​សាក្សី​ឲ្យ​ព្រលឹង​របស់ខ្ញុំ​ថា ដែល​ខ្ញុំ​មិនទាន់​មក​កូរិនថូស គឺដើម្បី​ត្រាប្រណី​ដល់​អ្នករាល់គ្នា​។


ព្រះដែលជាព្រះបិតា​របស់​ព្រះអម្ចាស់​យេស៊ូវ ជា​ព្រះ​ដែល​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត ព្រះអង្គ​ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​ភូតភរ​ទេ​។


ជាការពិត យើង​មិន​ដូច​មនុស្ស​ជាច្រើន​ដែល​យក​ព្រះបន្ទូល​របស់​ព្រះ​ជារបររកស៊ី​នោះ​ទេ ផ្ទុយទៅវិញ យើង​និយាយ​ដូចជា​មនុស្ស​ស្មោះត្រង់ គឺ​ដូចជា​និយាយ​ចេញពី​ព្រះ នៅចំពោះ​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​៕


តាមរយៈ​សិរីរុងរឿង និង​ការអាប់យស​; តាមរយៈ​កេរ្តិ៍ឈ្មោះអាក្រក់ និង​កេរ្តិ៍ឈ្មោះល្អ​; យើង​ហាក់ដូចជា​មនុស្ស​បោកប្រាស់ ប៉ុន្តែ​ជា​មនុស្ស​ពិតត្រង់​;


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ឡៅឌីសេ​ថា​: ‘ព្រះអង្គ​ដែល​ជា​អាម៉ែន ជា​សាក្សី​ស្មោះត្រង់ និង​ពិតត្រង់ ជា​ដើមកំណើត​នៃ​អ្វីដែល​ព្រះ​បាន​និម្មិតបង្កើត មានបន្ទូល​ដូច្នេះ​:


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម