ទូលបង្គំបានសន្សំព្រះបន្ទូលរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំហើយ ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
១ យ៉ូហាន 2:24 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក ស្ថិតនៅក្នុងអ្នករាល់គ្នាចុះ។ ប្រសិនបើអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងបានស្ថិតនៅក្នុងអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាក៏នឹងស្ថិតនៅក្នុងព្រះបុត្រា និងក្នុងព្រះបិតាដែរ។ Khmer Christian Bible ចំពោះអ្នករាល់គ្នាវិញ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក បាននៅជាប់នឹងអ្នករាល់គ្នាចុះ បើសិនជាសេចក្ដីដែលអ្នករាល់គ្នាឮតាំងពីដើមដំបូង បាននៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នៅជាប់នឹងព្រះរាជបុត្រា និងព្រះវរបិតាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមមក ស្ថិតនៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នឹងនៅជាប់ក្នុងព្រះរាជបុត្រា និងក្នុងព្រះវរបិតាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នករាល់គ្នាវិញ ចូរទុកឲ្យសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្ដីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ អាល់គីតាប ចំពោះអ្នករាល់គ្នាវិញ ចូរទុកឲ្យសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងអ៊ីសាជាបុត្រា និងអុលឡោះជាបិតាដែរ។ |
ទូលបង្គំបានសន្សំព្រះបន្ទូលរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំហើយ ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
យោងតាមអស់អ្នកដែលតាំងពីដំបូងមកធ្វើជាសាក្សីផ្ទាល់ភ្នែក និងជាអ្នកបម្រើព្រះបន្ទូល បានប្រគល់មកយើងខ្ញុំ
“ចូរអ្នករាល់គ្នាចងចាំពាក្យទាំងនេះទុកក្នុងត្រចៀករបស់អ្នករាល់គ្នាចុះ គឺកូនមនុស្សរៀបនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សហើយ”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ ហើយពាក្យរបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ចូរទូលសុំអ្វីក៏ដោយដែលអ្នករាល់គ្នាចង់បានចុះ នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ ស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
ពួកគេក៏សួរថា៖ “តើអ្នកជានរណា?”។ ព្រះយេស៊ូវមានបន្ទូលថា៖“គឺអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងមកម្ល៉េះ។
អ្នកភីលីពអើយ អ្នករាល់គ្នាក៏ដឹងហើយថា តាំងពីការចាប់ផ្ដើមនៃដំណឹងល្អ កាលខ្ញុំចាកចេញពីម៉ាសេដូន គ្មានក្រុមជំនុំណាមួយរួមចំណែកផ្គត់ផ្គង់ខ្ញុំក្នុងការឲ្យ និងការទទួលឡើយ ក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
ដោយហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើងចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវបានធ្វើឲ្យរសាត់បាត់ទៅ។
ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។
អ្វីដែលយើងបានឃើញ និងបានឮនោះ យើងក៏ប្រកាសដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានការប្រកបគ្នាជាមួយយើងដែរ; ជាការពិត ការប្រកបគ្នារបស់យើងជាការប្រកបគ្នាជាមួយព្រះបិតា និងជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ។
ប៉ុន្តែប្រសិនបើយើងដើរក្នុងពន្លឺ ដូចដែលព្រះអង្គគង់នៅក្នុងពន្លឺ នោះយើងមានការប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវព្រះបុត្រារបស់ព្រះ សម្អាតយើងពីគ្រប់បាបទាំងអស់។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសរសេរមកអ្នករាល់គ្នាមិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺសេចក្ដីបង្គាប់ចាស់ដែលអ្នករាល់គ្នាមានតាំងពីដំបូងមក។ សេចក្ដីបង្គាប់ចាស់នេះជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់ឮហើយ។
អ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ គឺស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ យើងដឹងថាព្រះអង្គស្ថិតនៅក្នុងយើងដោយសារតែការនេះ គឺដោយសារតែព្រះវិញ្ញាណដែលព្រះអង្គបានប្រទានមកយើង៕
យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងយើង ដោយសារតែការនេះ គឺដោយសារព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង។
អ្នកណាក៏ដោយដែលសារភាពថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះ ព្រះស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅក្នុងព្រះដែរ។
ដូច្នេះ យើងបានស្គាល់ ព្រមទាំងជឿលើសេចក្ដីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង។ ព្រះជាសេចក្ដីស្រឡាញ់; អ្នកដែលស្ថិតនៅក្នុងសេចក្ដីស្រឡាញ់នេះ គឺស្ថិតនៅក្នុងព្រះ ហើយព្រះក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
អស់អ្នកដែលទៅហួស ហើយមិនស្ថិតនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ រីឯអ្នកដែលស្ថិតនៅក្នុងសេចក្ដីបង្រៀននេះ អ្នកនោះមានទាំងព្រះបិតា និងព្រះបុត្រា។
មានបងប្អូនបានមក ហើយធ្វើបន្ទាល់អំពីការដែលអ្នកស្ថិតនៅក្នុងសេចក្ដីពិត គឺអំពីរបៀបដែលអ្នកកំពុងដើរក្នុងសេចក្ដីពិត ធ្វើឲ្យខ្ញុំអរសប្បាយខ្លាំងណាស់។
យើងនឹងមកក្នុងពេលឆាប់ៗ! ចូរកាន់ខ្ជាប់នូវអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្ដើមយកមកុដរបស់អ្នកឡើយ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។