Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 15:7 - ព្រះគម្ពីរខ្មែរសាកល

7 ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយ​ពាក្យ​របស់ខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ចូរ​ទូល​សុំ​អ្វីក៏ដោយដែល​អ្នករាល់គ្នា​ចង់បាន​ចុះ នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ពាក្យ​របស់​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ នោះ​ចូរ​សូម​អ្វីៗ​តាម​ប្រាថ្នា​ចុះ​ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




យ៉ូហាន 15:7
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ចូរ​រីករាយ​ក្នុង​ព្រះយេហូវ៉ា​ចុះ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​តាម​សំណូម​នៃ​ចិត្ត​អ្នក​។


អ្វីដែល​មនុស្ស​អាក្រក់​ភ័យខ្លាច ការនោះ​នឹង​ធ្លាក់មក​លើ​ពួកគេ រីឯ​បំណងប្រាថ្នា​របស់​មនុស្ស​សុចរិត នឹង​ត្រូវបាន​ប្រទានឲ្យ​។


ពេលនោះ ឪពុក​បាន​ណែនាំ ហើយ​ប្រាប់​ខ្ញុំ​ថា​៖ “ចូរឲ្យ​ចិត្ត​របស់កូន​កាន់ខ្ជាប់​នូវ​ពាក្យ​របស់ឪពុក ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ឪពុក ហើយ​មានជីវិតរស់​ចុះ​។


បើធ្វើដូច្នេះ ពន្លឺ​របស់អ្នក​នឹង​ធ្លាយចេញមក​ដូចជា​ពន្លឺអរុណ ហើយ​ការជាសះស្បើយ​របស់អ្នក​នឹង​ដុះឡើង​យ៉ាងឆាប់ រីឯ​សេចក្ដីសុចរិត​របស់អ្នក​នឹង​ដើរ​នៅមុខ​អ្នក ហើយ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ការពារខាងក្រោយ​អ្នក​។


“ចូរ​បន្ត​សុំ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​; ចូរ​បន្ត​ស្វែងរក នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​; ចូរ​បន្ត​គោះ នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា​។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការនោះ ដើម្បីឲ្យ​ព្រះ​បិតា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ព្រះបុត្រា​។


អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​មិន​សួរ​ខ្ញុំ​ពី​អ្វី​ទៀត​ឡើយ​។ “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកយូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ពាក្យ​របស់ខ្ញុំ អ្នករាល់គ្នា​ពិតជា​សិស្ស​របស់ខ្ញុំ​។


ខ្ញុំ​ដឹង​ហើយ​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​។ ប៉ុន្តែ​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ពីព្រោះ​ក្នុង​អ្នករាល់គ្នា គ្មាន​កន្លែង​សម្រាប់​ពាក្យ​របស់ខ្ញុំ​ឡើយ​។


គឺ​គាត់​នៅ​ក្រោម​អ្នកមើលថែ និង​អ្នកគ្រប់គ្រង រហូតដល់​ពេលវេលាដែល​ឪពុក​បាន​កំណត់ទុកមុន​។


ដូច្នេះ ខ្ញុំ​សូម​និយាយថា ចូរ​ដើរ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​មិន​បំពេញ​តណ្ហា​សាច់ឈាម​ឡើយ​។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


កូន‍រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះ​បិតា​; ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​មនុស្ស​រឹងមាំ ហើយ​ព្រះបន្ទូល​របស់​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ​។


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


ហើយ​អាច​ទទួល​ពី​ព្រះអង្គ​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ ពីព្រោះ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អ្វី​ដែល​គាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។


នេះ​ជា​ទំនុកចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ គឺថា​ប្រសិនបើ​យើង​ទូល​សុំ​អ្វី​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​សណ្ដាប់​យើង‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម