ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
១ ពេត្រុស 2:25 - ព្រះគម្ពីរខ្មែរសាកល ដ្បិតពីមុន អ្នករាល់គ្នាដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានត្រឡប់មករកអ្នកគង្វាល និងអ្នកមើលខុសត្រូវព្រលឹងរបស់អ្នករាល់គ្នាវិញហើយ៕ Khmer Christian Bible ដ្បិតកាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វង ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានត្រលប់មកឯអ្នកគង្វាល និងអ្នកមើលថែព្រលឹងរបស់អ្នករាល់គ្នាវិញហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។ អាល់គីតាប ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។ |
ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង!
នោះពួកគេនឹងបានដូចជាឈ្លូសដែលត្រូវគេដេញតាម និងដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ម្នាក់ៗនឹងវិលទៅរកជនរួមជាតិរបស់ខ្លួនវិញ ម្នាក់ៗនឹងរត់គេចទៅស្រុករបស់ខ្លួន។
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។ ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “ដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ! ចូរប្រហារអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ! យើងនឹងបង្វែរដៃរបស់យើងទាស់នឹងចៀមតូចៗវិញ”។
តើអ្នករាល់គ្នាគិតដូចម្ដេច? ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្នុងចៀមទាំងនោះវង្វេងបាត់ តើគាត់មិនទុកចោលចៀមកៅសិបប្រាំបួននៅតាមភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ?
នៅពេលទតឃើញហ្វូងមនុស្ស ព្រះយេស៊ូវក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេត្រូវបានយាយី និងបំបរបង់ចោល ដូចជាចៀមដែលគ្មានអ្នកគង្វាល។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
ដូច្នេះ បងប្អូនដ៏វិសុទ្ធដែលជាគូកនក្នុងការត្រាស់ហៅនៃស្ថានសួគ៌អើយ! ចូរពិចារណាអំពីទូត និងមហាបូជាចារ្យនៃពាក្យសារភាពជំនឿរបស់យើង គឺព្រះយេស៊ូវ។
លោកអាចប្រាស្រ័យទាក់ទងនឹងអ្នកដែលលេលា និងវង្វេង ពីព្រោះខ្លួនលោកក៏មានភាពខ្សោយដែរ
គឺបណ្ដាវិញ្ញាណដែលមិនព្រមជឿកាលពីមុន នៅសម័យណូអេ ខណៈដែលទូកធំកំពុងត្រូវបានសាងសង់ ហើយព្រះកំពុងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ នៅក្នុងទូកនោះ មានមនុស្សតែបន្តិចទេដែលរួចជីវិតដោយឆ្លងកាត់ទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ធ្វើដូច្នេះ កាលណាមេអ្នកគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនចេះរលាយបាត់។