Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:12 - ព្រះគម្ពីរខ្មែរសាកល

12 តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​? ប្រសិនបើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​ក្នុង​ចៀម​ទាំងនោះ​វង្វេងបាត់ តើ​គាត់​មិន​ទុកចោល​ចៀម​កៅសិប​ប្រាំបួន​នៅតាម​ភ្នំ ហើយ​ទៅ​រក​ចៀម​មួយ​ដែល​វង្វេងបាត់​នោះ​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច?​ បើ​បុរស​ម្នាក់​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​វង្វេង​នោះ​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា? ប្រសិន‌បើ​បុរស​ម្នាក់​មាន​ចៀម​មួយ​រយ ហើយ​ចៀម​មួយ​វងេ្វង​បាត់ តើ​អ្នក​នោះ​មិន​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​រក​ចៀម​មួយ​ដែល​វង្វេង​បាត់​នោះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់? គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ​ពុំ‌ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​មនុស្ស​ណា​មាន​ចៀម​១​រយ ហើយ​មាន​១​វង្វេង​បាត់ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច តើ​មិន​ទុក​ចៀម​៩៩​នៅ​លើ​ភ្នំ នឹង​ទៅ​រក​ចៀម​១ ដែល​វង្វេង​បាត់​នោះ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

12 «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់?។ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម ដែល​បាត់​នោះ​ពុំ‌ខាន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​វង្វេង​ដូចជា​ចៀម​ដែល​បាត់​; សូម​ស្វែងរក​បាវបម្រើ​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​៕


យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​មាន​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​ដែល​មាន​ចៀម​មួយ​ក្បាល ហើយ​ប្រសិនបើ​វា​ធ្លាក់​ទៅក្នុង​រណ្ដៅ​នៅ​ថ្ងៃសប្ប័ទ ក៏​មិន​ចាប់​លើក​វា​ឡើង​?


ប្រសិនបើ​គាត់​រក​វា​ឃើញ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​មុខជា​អរសប្បាយ​នឹង​វា​ខ្លាំង​ជាង​អរសប្បាយ​នឹង​ចៀម​កៅសិប​ប្រាំបួន​ដែល​មិន​បាន​វង្វេងបាត់​នោះ​ទៅទៀត​។


“តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​? បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​។ លោក​ចូលទៅ​ប្រាប់​កូន​ច្បង​ថា​: ‘កូន​អើយ ថ្ងៃនេះ ចូរ​ទៅ​ធ្វើការ​នៅ​ចម្ការទំពាំងបាយជូរ​ទៅ’។


ថា​៖“តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​អំពី​ព្រះ​គ្រីស្ទ​? តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​នរណា​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “ជាពូជពង្ស​របស់​ដាវីឌ”។


ខ្ញុំ​និយាយ​នឹង​អ្នករាល់គ្នា ដូចជា​និយាយ​ទៅកាន់​មនុស្ស​មានប្រាជ្ញា ដូច្នេះ​ចូរ​ពិចារណា​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​ខ្ញុំ​និយាយ​ចុះ​។


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម