អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
១ ពេត្រុស 2:17 - ព្រះគម្ពីរខ្មែរសាកល ចូរគោរពមនុស្សទាំងអស់; ចូរស្រឡាញ់បងប្អូន កោតខ្លាចព្រះ និងគោរពស្ដេច។ Khmer Christian Bible ចូរគោរពមនុស្សទាំងអស់ ចូរស្រឡាញ់គ្នាជាបងប្អូន ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគោរពស្ដេចផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និងគោរពព្រះរាជាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។ អាល់គីតាប ចូរគោរពមនុស្សគ្រប់ៗគ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចអុលឡោះ និងគោរពស្តេចផង។ |
អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។
លុះដល់ថ្ងៃទីបី យ៉ូសែបនិយាយនឹងពួកគេថា៖ “ចូរធ្វើដូច្នេះ ហើយមានជីវិតរស់ចុះ ដ្បិតយើងកោតខ្លាចព្រះ។
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
រួចខ្ញុំក៏កាច់ឈើច្រត់មួយទៀតរបស់ខ្ញុំឈ្មោះ “សម្ពន្ធ” ដើម្បីផ្តាច់ភាពជាបងប្អូនរវាងយូដា និងអ៊ីស្រាអែល។
ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។
មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារតែការនេះឯង គឺប្រសិនបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក”។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។
ចូរសងបំណុលដល់មនុស្សទាំងអស់ គឺចូរសងសួយសារអាករដល់អ្នកដែលត្រូវទទួលសួយសារអាករ ចូរសងពន្ធដល់អ្នកដែលត្រូវទទួលពន្ធ ចូរសងការកោតខ្លាចដល់អ្នកដែលត្រូវទទួលការកោតខ្លាច ហើយចូរសងកិត្តិយសដល់អ្នកដែលត្រូវទទួលកិត្តិយស។
អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវចាត់ទុកចៅហ្វាយរបស់ខ្លួនថាស័ក្ដិសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀន ត្រូវបានប្រមាថឡើយ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
ចូរចុះចូលនឹងគ្រប់ទាំងរបបគ្រប់គ្រងរបស់មនុស្សដោយយល់ដល់ព្រះអម្ចាស់ មិនថាស្ដេចដែលមានអំណាចធំឧត្ដមក្ដី
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។