Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 2:18 - ព្រះគម្ពីរខ្មែរសាកល

18 អ្នកបម្រើ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ចៅហ្វាយ​ដោយ​ការកោតខ្លាច​ទាំងស្រុង មិនគ្រាន់តែ​ចំពោះ​ចៅហ្វាយ​ល្អ និង​ស្លូត​ប៉ុណ្ណោះទេ គឺ​ចំពោះ​ចៅហ្វាយ​ខូច​ផង​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ឱ​បាវ​បម្រើ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ចៅហ្វាយ​របស់​អ្នក​រាល់គ្នា​ដោយ​កោតខ្លាច​គ្រប់​បែប​យ៉ាង​ មិន​មែន​ត្រឹម​តែ​ចៅហ្វាយ​ដែល​ល្អ​ ហើយ​ស្លូត​ប៉ុណ្ណោះ​ទេ​ គឺ​ទាំង​ចៅហ្វាយ​ដែល​កាច​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក​អ្នក​បម្រើ​អើយ ចូរ​ចុះ​ចូល​នឹង​ចៅ‌ហ្វាយ​របស់​ខ្លួន ដោយ​កោត​ខ្លាច​គ្រប់​យ៉ាង មិន​មែន​តែ​ចៅ‌ហ្វាយ​ណា​ដែលល្អ ហើយ​ស្លូត​បូត​ប៉ុណ្ណោះ​ទេ គឺ​ដល់​ចៅ‌ហ្វាយ​ដែល​កាច​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បងប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឱ​ពួក​អ្នក​បំរើ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ចៅហ្វាយ ដោយ​កោត‌ខ្លាច​គ្រប់​យ៉ាង មិន​មែន​ត្រឹម​តែ​ចៅហ្វាយ​ណា​ដែល​ស្លូត‌បូត​ល្អ​ប៉ុណ្ណោះ ទោះ​ទាំង​ចៅហ្វាយ​ដែល​កាច​ក៏​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បង​ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ដ​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 2:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​វៀចវេរ​នឹង​ថយចេញ​ពី​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ព្រម​ស្គាល់​ការ​អាក្រក់​ឡើយ​។


បបូរមាត់​របស់​មនុស្ស​សុចរិត​ចេះ​និយាយ​អ្វីដែលសមគួរ រីឯ​មាត់​របស់​មនុស្ស​អាក្រក់​និយាយតែ​សេចក្ដីកំហូច​៕


មនុស្ស​មាន​ចិត្ត​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ផ្លូវ​របស់​មនុស្ស​គ្រប់លក្ខណ៍ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


ដ្បិត​មនុស្ស​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទៀងត្រង់​វិញ​។


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។


រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់


កុំឲ្យ​មួលបង្កាច់​អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យ​មានចិត្តសប្បុរស ឲ្យ​សម្ដែង​សេចក្ដីសុភាពរាបសា​ទាំងស្រុង​ដល់​មនុស្ស​ទាំងអស់​។


រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម