Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 11:14 - ព្រះគម្ពីរខ្មែរសាកល

14 រួច​ខ្ញុំ​ក៏​កាច់​ឈើច្រត់​មួយទៀត​របស់ខ្ញុំ​ឈ្មោះ “សម្ពន្ធ” ដើម្បី​ផ្តាច់​ភាពជាបងប្អូន​រវាង​យូដា និង​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធមិត្ត» ដើម្បី​នឹង​ផ្តាច់សម្ពន្ធ​មេត្រី​គ្នា​រវាង​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរ‌ភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធ» នោះ​បង់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​មេត្រី​គ្នា​របស់​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរ‌ភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




សាការី 11:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីច្រណែន​របស់​ពួកអេប្រាអិម​នឹង​បាត់ទៅ ហើយ​ភាពជាសត្រូវ​របស់​ពួកយូដា​នឹង​ត្រូវបាន​កាត់ចេញ​; ពួកអេប្រាអិម​នឹង​លែង​ច្រណែន​ពួកយូដា ហើយ​ពួកយូដា​នឹង​លែង​ធ្វើជាសត្រូវ​នឹង​ពួកអេប្រាអិម​។


ម៉ាណាសេ​នឹងស៊ី​អេប្រាអិម ហើយ​អេប្រាអិម​នឹងស៊ី​ម៉ាណាសេ ហើយ​ពួកគេ​នឹង​ប្រឆាំងនឹង​យូដា​ជាមួយគ្នា​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​៕


ដ្បិត​នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “យើង​នឹង​មិន​ប្រណី​ដល់​ពួកអ្នកដែល​រស់នៅ​ទឹកដី​នេះ​ទៀត​ឡើយ​។ មើល៍! យើង​នឹង​ប្រគល់​ម្នាក់ៗ​ទៅក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់ខ្លួន និង​ទៅក្នុង​កណ្ដាប់ដៃ​ស្ដេច​របស់ខ្លួន​! អ្នកទាំងនោះ​នឹង​វាយកម្ទេច​ទឹកដី​នេះ ហើយ​យើង​នឹង​មិន​រំដោះ​ពី​កណ្ដាប់ដៃ​របស់​អ្នកទាំងនោះ​ឡើយ”។


ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូងចៀម​ដែលទុកសម្រាប់​ការសម្លាប់ ជា​ហ្វូងចៀម​រងទុក្ខវេទនា​។ ខ្ញុំ​យក​ឈើច្រត់​ពីរ​សម្រាប់​ខ្លួនខ្ញុំ ឈើច្រត់​មួយ​ខ្ញុំ​ដាក់ឈ្មោះ​ថា “សេចក្ដីសន្ដោស” រីឯ​ឈើច្រត់​មួយទៀត​ខ្ញុំ​ដាក់ឈ្មោះ​ថា “សម្ពន្ធ”។ គឺយ៉ាងនេះឯង​ដែល​ខ្ញុំ​បាន​ឃ្វាល​ហ្វូងចៀម​នោះ​។


បន្ទាប់មក ខ្ញុំ​ពោលថា​៖ “អញ​នឹង​មិន​ឃ្វាល​ពួកឯង​ទៀតទេ​។ មួយណា​ត្រូវ​ងាប់ ឲ្យ​ងាប់​ទៅ មួយណា​ត្រូវ​វិនាស ឲ្យ​វិនាស​ទៅ ហើយ​មួយណា​ដែល​នៅសល់ ឲ្យ​ត្របាក់ស៊ី​សាច់​គ្នាទៅវិញទៅមក​ចុះ​!”។


ពេលនោះ មនុស្ស​ជាច្រើន​នឹង​ត្រូវបាន​ធ្វើឲ្យជំពប់ដួល ពួកគេ​នឹង​ក្បត់​គ្នាទៅវិញទៅមក ហើយ​ស្អប់​គ្នាទៅវិញទៅមក​;


ប្រសិនបើ​អាណាចក្រ​មួយ​បាក់បែកផ្ទៃក្នុង អាណាចក្រ​នោះ​មិនអាច​នៅឈរ​បានឡើយ


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រខាំ​គ្នា ហើយ​ត្របាក់​គ្នា​ដូច្នេះ ចូរ​ប្រយ័ត្ន​ទៅ​! ក្រែងលោ​អ្នករាល់គ្នា​បាន​បំផ្លាញ​គ្នាទៅវិញទៅមក​។


ប៉ុន្តែ​ប្រសិនបើ​មាន​ការឈ្នានីស​ដ៏ល្វីងជូរចត់ និង​ការទាស់ទែង​ក្នុង​ចិត្ត​អ្នករាល់គ្នា នោះ​កុំ​អួតខ្លួន ‍ហើយ​ភូតភរ​ទាស់នឹង​សេចក្ដីពិត​ឡើយ​។


ដ្បិត​ទីណាដែល​មាន​ការឈ្នានីស និង​ការទាស់ទែង ទីនោះ​មាន​ភាពច្របូកច្របល់ និង​ការអាក្រក់​គ្រប់យ៉ាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម