Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:21 - ព្រះគម្ពីរខ្មែរសាកល

21 ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះចៅ​អធិរាជ»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ រួច​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ‍»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ‌វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិ‌រាជ»។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​ទូល​ឆ្លើយ​ថា របស់​សេសារ នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ស្តេច​អធិរាជ»។ អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ស្តេច​អធិរាជ ចូរ​ឲ្យ​ទៅ​ស្តេច​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​អុលឡោះ ចូរ​ជូន​ទៅ​អុលឡោះ​វិញ​ដែរ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:21
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់ខ្ញុំ​អើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា និង​ស្ដេច ក៏កុំ​សេពគប់​ជាមួយ​ពួក​បះបោរ​ឡើយ​។


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា​?”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“‘អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះ​របស់អ្នក អស់ពី​ចិត្ត អស់ពី​ព្រលឹង និង​អស់ពី​គំនិត​របស់អ្នក’។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖“សាតាំង ថយចេញ​ទៅ! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះចុះ”។ ពួកគេ​ក៏​ស្ងើច​នឹង​ព្រះអង្គ។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។


ហើយ​ចាប់ផ្ដើម​ចោទប្រកាន់​ព្រះអង្គ​ថា៖ “យើងខ្ញុំ​បាន​ឃើញ​អ្នកនេះ​កំពុង​នាំ​ជនរួមជាតិ​របស់យើងខ្ញុំ​ឲ្យវង្វេង ហើយ​ហាមមិនឲ្យ​បង់ពន្ធ​ថ្វាយ​សេសារ ព្រមទាំង​ហៅ​ខ្លួនឯង​ថា​ព្រះ​គ្រីស្ទ គឺ​ស្ដេច​ទៀតផង”។


ប៉ុន្តែ​ពេត្រុស និង​យ៉ូហាន​តប​នឹង​ពួកគេ​ថា​៖ “តើ​ការ​ដែល​ស្ដាប់តាម​អ្នករាល់គ្នា​ជាជាង​ស្ដាប់តាម​ព្រះ ជា​ការ​ត្រឹមត្រូវ​នៅចំពោះ​ព្រះ​ឬទេ​? សូម​អស់លោក​ពិចារណា​ចុះ​!


ប៉ុន្តែ​ពេត្រុស និង​ពួក​សាវ័ក​តប​ថា​៖ “យើងខ្ញុំ​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ ជាជាង​ស្ដាប់បង្គាប់​មនុស្ស។


ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម