Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 2:17 - Khmer Christian Bible

17 ចូរ​គោរព​មនុស្ស​ទាំង​អស់​ ចូរ​ស្រឡាញ់​គ្នា​ជា​បងប្អូន​ ចូរ​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​គោរព​ស្ដេច​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ចូរ​គោរព​មនុស្ស​ទាំងអស់​; ចូរ​ស្រឡាញ់​បងប្អូន កោតខ្លាច​ព្រះ និង​គោរព​ស្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ចូរ​គោរព​មនុស្ស​គ្រប់​គ្នា ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​កោត​ខ្លាច​ព្រះ ហើយ​គោរព​ស្តេច​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បងប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ស្តេច​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ចូរ​គោរព​មនុស្ស​គ្រប់ៗ​គ្នា ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ និង​គោរព​ស្តេច​ផង។

សូមមើលជំពូក ចម្លង




១ ពេត្រុស 2:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះចៅ​អធិរាជ»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ រួច​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ‍»​


មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​


ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ហើយ​ចូរ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ផ្ដល់​កិត្ដិយស​


ដូច្នេះ​ ចូរ​សង​ដល់​អ្នក​ទាំង​នោះ​ គឺ​ចូរ​បង់​ពន្ធដារ​ និង​ពន្ធអាករ​ដល់​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​បង់​ ចូរ​កោតខ្លាច​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​កោតខ្លាច​ ហើយ​ចូរ​គោរព​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​គោរព។​


ហេតុនេះ​ហើយ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ដោយ​មាន​សេចក្ដី​សន្យា​ទាំង​នេះ​ ចូរ​យើង​សំអាត​ខ្លួន​ពី​ភាព​ស្មោក​គ្រោក​ទាំងឡាយ​ខាង​សាច់ឈាម​ និង​ខាង​វិញ្ញាណ​ ទាំង​បំពេញ​សេចក្ដី​បរិសុទ្ធ​ដោយ​ការ​កោតខ្លាច​ព្រះជាម្ចាស់។​


ព្រមទាំង​ចុះចូល​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​កោតខ្លាច​ព្រះគ្រិស្ដ។​


ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​


ចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ក្រោម​នឹម​ជា​បាវបម្រើ​ចាត់​ទុក​ចៅហ្វាយ​ខ្លួន​ថា​ជា​អ្នក​ដែល​ស័ក្ដិសម​ទទួល​កិត្ដិយស​គ្រប់​បែប​យ៉ាង​ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ព្រះនាម​ និង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ឡើយ។​


ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ជានិច្ច។


អ្នក​រាល់គ្នា​បាន​ជម្រះ​ចិត្ដ​របស់​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់បង្គាប់​តាម​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ដែល​ឥត​ពុតត្បុត​ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ខ្លាំង​ដោយ​ចិត្ដ​បរិសុទ្ធ​ចុះ​


ដោយ​ព្រោះ​ព្រះអម្ចាស់​ ចូរ​ចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស​ មិន​ថា​ចំពោះស្ដេច​ដែល​មាន​អំណាច​ឧត្ដម​


រីឯ​បុរស​ក្មេង​វិញ​ ក៏​ដូច្នេះ​ដែរ​ ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ ហើយ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម