Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 13:35 - ព្រះគម្ពីរខ្មែរសាកល

35 មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់ខ្ញុំ​ដោយសារតែការនេះ​ឯង គឺ​ប្រសិនបើ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់​ចំពោះ​គ្នាទៅវិញទៅមក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​ការ​នេះ​ឯង គឺដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស*​របស់​ខ្ញុំ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ‌សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

35 បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន»។

សូមមើលជំពូក ចម្លង




យ៉ូហាន 13:35
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។ ព្រះ​បិតា​អើយ ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា សូមឲ្យ​ពួកគេ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


អ្នក​ដែល​ស្រឡាញ់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​នៅក្នុង​អ្នកនោះ​ឡើយ;


រីឯ​អ្នកណាក៏ដោយដែល​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជា​បានគ្រប់លក្ខណ៍​នៅក្នុង​អ្នកនោះ​។ ដោយសារតែការនេះ យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ​។


លោកស្រី​អើយ ឥឡូវនេះ ខ្ញុំ​សូម​អង្វរ​អ្នក ឲ្យ​យើងរាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក‍។ ខ្ញុំ​សរសេរ​មក​អ្នក មិនមែន​ជា​សេចក្ដីបង្គាប់​ថ្មី​ទេ គឺ​ជា​សេចក្ដីបង្គាប់​ដែល​យើង​មាន​តាំងពី​ដំបូង​មក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម