ពួកអ្នកយាមរបស់អ៊ីស្រាអែលខ្វាក់ភ្នែក ពួកគេសុទ្ធតែគ្មានចំណេះដឹង ពួកគេសុទ្ធតែជាឆ្កែគដែលព្រុសមិនបាន ពួកគេតែងតែស្រមើស្រមៃ ពួកគេចេះតែដេក ហើយចូលចិត្តដេករលីវ។
១ ធីម៉ូថេ 3:2 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែជាមនុស្សឥតកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ ជាមនុស្សមានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន Khmer Christian Bible ដូច្នេះអ្នកមើលការខុសត្រូវ ត្រូវតែជាអ្នកដែលឥតបន្ទោសបាន គឺមានប្រពន្ធតែម្នាក់ ចេះទប់ចិត្ដ ដឹងខុសត្រូវ មានកិរិយាមាយាទល្អ ចេះរាក់ទាក់ ប៉ិនប្រសប់ក្នុងការបង្រៀន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្តដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន អាល់គីតាប អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ ចេះទប់ចិត្ត មានចិត្ដធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន |
ពួកអ្នកយាមរបស់អ៊ីស្រាអែលខ្វាក់ភ្នែក ពួកគេសុទ្ធតែគ្មានចំណេះដឹង ពួកគេសុទ្ធតែជាឆ្កែគដែលព្រុសមិនបាន ពួកគេតែងតែស្រមើស្រមៃ ពួកគេចេះតែដេក ហើយចូលចិត្តដេករលីវ។
អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។
មានព្យាការិនីម្នាក់ឈ្មោះអាន់ណា ជាកូនស្រីរបស់ផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ ស្ត្រីនេះមានវ័យចំណាស់ហើយ គាត់រស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំក្រោយពីរៀបការ
ដើម្បីឲ្យអ្នករាល់គ្នាទៅជាឥតបន្ទោសបាន និងស្លូតត្រង់ ជាកូនឥតសៅហ្មងរបស់ព្រះនៅកណ្ដាលចំណោមជំនាន់វៀចវេរ និងខូចសីលធម៌នេះ ដែលនៅកណ្ដាលចំណោមពួកគេ អ្នករាល់គ្នាបញ្ចេញពន្លឺ ជាប្រភពពន្លឺក្នុងពិភពលោក។
អ្នកជំនួយត្រូវតែជាប្ដីរបស់ប្រពន្ធតែម្នាក់ គ្រប់គ្រងកូនៗ និងផ្ទះរបស់ខ្លួនបានល្អ។
រីឯអ្នកជំនួយក៏ដូចគ្នាដែរ ត្រូវតែជាមនុស្សគួរឲ្យគោរព មិនមែនជាមនុស្សនិយាយសម្ដីពីរ មិនប្រមឹក មិនលោភចង់បានកម្រៃទុច្ចរិត
ហើយពួកគេហាមមិនឲ្យរៀបការ ទាំងឲ្យតមអាហារដែលព្រះបាននិម្មិតបង្កើតមកដើម្បីឲ្យអ្នកដែលជឿ និងអ្នកដែលស្គាល់សេចក្ដីពិត បានទទួលយកដោយអរព្រះគុណ។
ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អខាងអំពើល្អ ដូចជា បានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យវិសុទ្ធជន បានជួយអ្នកដែលរងទុក្ខ បាននៅជាប់ក្នុងការល្អគ្រប់បែបយ៉ាង ជាដើម។
កុំដាក់ដៃលើអ្នកណាជាប្រញាប់ឡើយ ហើយក៏កុំឲ្យមានចំណែកក្នុងបាបរបស់អ្នកដទៃដែរ។ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។
ស្ត្រីមេម៉ាយដែលរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុមិនតិចជាងហុកសិបឆ្នាំ ជាប្រពន្ធរបស់ប្ដីតែម្នាក់
បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះគ្នាឡើយ ផ្ទុយទៅវិញ ត្រូវមានចិត្តល្អដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់
បុរសចំណាស់ត្រូវមានគំនិតមធ្យ័ត គួរឲ្យគោរព ចេះគ្រប់គ្រងចិត្ត ហើយមានសុខភាពល្អក្នុងជំនឿ ក្នុងសេចក្ដីស្រឡាញ់ និងក្នុងការស៊ូទ្រាំ។
កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន។
ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។