Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:1 - ព្រះគម្ពីរខ្មែរសាកល

1 ពាក្យ​នេះ​គួរឲ្យទុកចិត្ត ដែលថា​: “ប្រសិនបើ​អ្នកណា​ប្រាថ្នាចង់បាន​មុខងារជាអ្នកមើលខុសត្រូវ អ្នកនោះ​ចង់បាន​មុខងារ​ដ៏ប្រសើរ​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ គឺ​ថា​ បើ​អ្នកណា​ចង់​ធ្វើ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ អ្នក​នោះ​ចង់​ធ្វើ​ការ​ល្អ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពាក្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ថា ប្រសិន‌បើ​អ្នក​ណា​ចង់​បាន​មុខ​ងារ​ជាអភិបាល អ្នក​នោះ​ប្រាថ្នា​ចង់​បានកិច្ច​ការ​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​ចង់​បាន​មុខងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ពាក្យ​នេះ​គួរ​ជឿ​ដែល​ថា បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ល្អ​ប្រសើរ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់ ចង់​បាន​មុខ‌ងារ​ជា​អភិបាល​គាត់​មាន​បំណង​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ផល​របស់​មនុស្ស​សុចរិត​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នកដែល​ឈ្នះបាន​ព្រលឹង ជា​មនុស្ស​មានប្រាជ្ញា​។


ដូចគ្នាដែរ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ នឹង​មាន​អំណរ​ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត”។


ដ្បិត​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា​: ‘សូមឲ្យ​លំនៅ​របស់​អ្នកនោះ​បាន​ស្ងាត់ជ្រងំ កុំ​ឲ្យ​មាន​អ្នកណា​រស់នៅ​ទីនោះឡើយ’ ហើយ​ថា​: ‘សូមឲ្យ​អ្នក​ផ្សេង​ទទួល​មុខងារ​របស់​គាត់’។


ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​យកចិត្តទុកដាក់​ចំពោះ​ហ្វូងចៀម​ទាំងមូល​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​តំាង​អ្នករាល់គ្នា​ជា​អ្នកមើលខុសត្រូវ ដើម្បីឲ្យ​ឃ្វាល​ក្រុមជំនុំ​របស់​ព្រះ ដែល​ព្រះអង្គ​បាន​លោះ​ដោយ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។


ឥឡូវនេះ ខ្ញុំ​សូម​និយាយ​នឹង​អ្នករាល់គ្នា​ដែលជា​សាសន៍ដទៃ​ថា ដោយព្រោះ​ខ្ញុំ​ជា​សាវ័ក​ដល់​សាសន៍ដទៃ​មែន បានជា​ខ្ញុំ​លើកតម្កើង​ការងារបម្រើ​របស់ខ្ញុំ


ដើម្បី​ត្រៀម​វិសុទ្ធជន​ឲ្យពេញលេញ​ក្នុង​ការងារ​នៃ​ការបម្រើ សម្រាប់​ស្អាង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ


ពី​ខ្ញុំ ប៉ូល និង​ធីម៉ូថេ បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ជូនចំពោះ​វិសុទ្ធជន​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​នៅ​ភីលីព ព្រមទាំង​អ្នកមើលខុសត្រូវ និង​អ្នកជំនួយ​។


បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង គឺថា​: “ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភពលោក ដើម្បី​សង្គ្រោះ​មនុស្សបាប” ដែល​ក្នុងចំណោម​មនុស្សបាប​នោះ ខ្ញុំ​ជា​មេ​។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង​។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ដែលថា​: ប្រសិនបើ​យើង​ស្លាប់ជាមួយ​ព្រះគ្រីស្ទ យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​;


ដ្បិត​អ្នកមើលខុសត្រូវ ត្រូវតែ​ឥតមានកន្លែងបន្ទោសបាន​ក្នុងនាមជា​មេការ​របស់​ព្រះ គឺ​មិន​អាត្មានិយម មិន​ឆាប់ខឹង មិន​ប្រមឹក មិន​ចំណូលហិង្សា ហើយ​មិន​លោភចង់បានកម្រៃទុច្ចរិត​ឡើយ


ពាក្យ​នេះ​គួរឲ្យទុកចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយសង្កត់ធ្ងន់​លើ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អ្នក​ដែល​ជឿ​ព្រះ បាន​ផ្ដោតចិត្ត​លើ​ការផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​។ សេចក្ដី​ទាំងនេះ​ល្អ និង​មានប្រយោជន៍​ដល់​មនុស្ស​។


ចូរ​ប្រយ័ត្នប្រយែង កុំឲ្យ​អ្នកណា​ខ្វះមិនដល់​ព្រះគុណ​របស់​ព្រះ​ឡើយ ក៏​កុំឲ្យ​ឫស​នៃ​ជាតិល្វីង​ណា​ដុះ​ឡើង ហើយ​ធ្វើទុក្ខ​គេ ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​សៅហ្មង ដោយសារតែ​ការនេះ


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


កុំឲ្យ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា រងទុក្ខ​ក្នុងនាមជា​ឃាតករ ជា​ចោរលួច ជា​មនុស្សធ្វើអាក្រក់ ឬ​ជា​អ្នកជ្រៀតជ្រែករឿងអ្នកដទៃ​ឡើយ


ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះ ដែល​នៅក្នុងចំណោម​អ្នករាល់គ្នា ទាំង​យកចិត្តទុកដាក់​ស្របតាម​បំណងព្រះហឫទ័យ​របស់​ព្រះ មិនមែន​ដោយ​ត្រូវគេ​បង្ខំ​ទេ គឺ​ដោយស្ម័គ្រចិត្ត​វិញ ហើយក៏មិនមែន​ដោយលោភចង់បានកម្រៃទុច្ចរិត​ដែរ គឺ​ដោយចិត្តឆេះឆួល​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម