សូមឲ្យមានព្រះពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត សូមឲ្យផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
១ ធីម៉ូថេ 2:1 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ មុនដំបូងខ្ញុំសូមជំរុញទឹកចិត្តឲ្យថ្វាយសេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និងពាក្យអរព្រះគុណ សម្រាប់មនុស្សទាំងអស់ Khmer Christian Bible ដូច្នេះ ខ្ញុំសូមដាស់តឿនជាដំបូងថា ចូរទូលសុំ អធិស្ឋាន ហើយទូលអង្វរ ព្រមទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះអង្គ ទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំទូន្មានសេចក្ដីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ អាល់គីតាប ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូរអា និងអង្វរអុលឡោះទាំងអរគុណ សម្រាប់មនុស្សទាំងអស់ផង។ |
សូមឲ្យមានព្រះពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត សូមឲ្យផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
“ថ្វីត្បិតតែព្រះបានទតរំលងជំនាន់អវិជ្ជាទាំងនោះក៏ដោយ ប៉ុន្តែឥឡូវនេះ ព្រះអង្គកំពុងបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យកែប្រែចិត្ត
ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំតាមរយៈព្រះយេស៊ូវគ្រីស្ទ អំពីអ្នកទាំងអស់គ្នា ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងត្រូវបានប្រកាសនៅទូទាំងពិភពលោក។
សូមអរព្រះគុណដល់ព្រះ ដែលពីដើមអ្នករាល់គ្នាធ្លាប់ជាទាសកររបស់បាប ប៉ុន្តែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តចំពោះក្បួននៃសេចក្ដីបង្រៀនដែលត្រូវបានប្រគល់មកអ្នករាល់គ្នា
ដ្បិតសេចក្ដីសំខាន់ជាងគេក្នុងសេចក្ដីដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា ជាសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថា ព្រះគ្រីស្ទបានសុគតជំនួសបាបរបស់យើង ស្របតាមព្រះគម្ពីរ
ដូច្នេះ ដូចដែលទីតុសបានចាប់ផ្ដើមធ្វើការងារសប្បុរសធម៌នេះយ៉ាងណា យើងក៏ជំរុញគាត់ឲ្យបង្ហើយយ៉ាងនោះ នៅក្នុងចំណោមអ្នករាល់គ្នាដែរ។
ដូច្នេះ ខ្ញុំសុំអ្នករាល់គ្នាកុំឲ្យធ្លាក់ទឹកចិត្តដោយព្រោះទុក្ខវេទនារបស់ខ្ញុំដើម្បីអ្នករាល់គ្នាឡើយ ដ្បិតទុក្ខវេទនានេះជាសិរីរុងរឿងរបស់អ្នករាល់គ្នា។
ចូរអរព្រះគុណជានិច្ចដល់ព្រះដែលជាព្រះបិតា អំពីគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។
សូមឲ្យព្រះអម្ចាស់បង្កើន និងប្រទានយ៉ាងសម្បូរហូរហៀរដល់អ្នករាល់គ្នានូវសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និងចំពោះមនុស្សទាំងអស់ ដូចដែលយើងមានសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នាដែរ
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
ចំពោះស្ត្រីមេម៉ាយពិតប្រាកដដែលរស់នៅតែឯង គេសង្ឃឹមលើព្រះ ហើយនៅជាប់ក្នុងសេចក្ដីទូលអង្វរ និងសេចក្ដីអធិស្ឋានទាំងយប់ទាំងថ្ងៃ
បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះគ្នាឡើយ ផ្ទុយទៅវិញ ត្រូវមានចិត្តល្អដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់
កុំឲ្យមួលបង្កាច់អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យមានចិត្តសប្បុរស ឲ្យសម្ដែងសេចក្ដីសុភាពរាបសាទាំងស្រុងដល់មនុស្សទាំងអស់។
យើងប្រាថ្នាចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបង្ហាញចិត្តខ្នះខ្នែងដូចគ្នា ដោយការជឿអស់ពីចិត្តចំពោះសេចក្ដីសង្ឃឹម រហូតដល់ទីបញ្ចប់
ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។