Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 2:1 - Khmer Christian Bible

1 ដូច្នេះ​ ខ្ញុំ​សូម​ដាស់តឿន​ជា​ដំបូង​ថា​ ចូរ​ទូល​សុំ​ អធិស្ឋាន​ ហើយ​ទូល​អង្វរ​ ព្រមទាំង​អរព្រះគុណ​សម្រាប់​មនុស្ស​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដោយហេតុនេះ មុនដំបូង​ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ឲ្យ​ថ្វាយ​សេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និង​ពាក្យអរព្រះគុណ សម្រាប់​មនុស្ស​ទាំងអស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ ជា​ដំបូង​ខ្ញុំ​សូម​ដាស់​តឿន​ថា ចូរ​ទូល​សូម អធិស្ឋាន ទូល​អង្វរ ហើយ​ពោល​ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ជា​បឋម ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​ឲ្យ​គេ​ទូល​សូម​ព្រះ‌ជាម្ចាស់ អធិស្ឋាន* និង​អង្វរ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ សម្រាប់​មនុស្ស​ទាំង​អស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ជា​បឋម ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​ឲ្យ​គេ​ទូរអា និង​អង្វរ​អុលឡោះ​ទាំង​អរ​គុណ សម្រាប់​មនុស្ស​ទាំង​អស់​ផង។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 2:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពី​មុន​ព្រះជាម្ចាស់​បាន​ទត​រំលង​គ្រា​ដែល​មនុស្ស​ល្ងង់ខ្លៅ​មែន​ ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះអង្គ​បង្គាប់​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែចិត្ត​


ជា​បឋម​ ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ព្រោះ​មាន​គេ​ប្រកាស​ប្រាប់​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ពាសពេញ​ពិភពលោក​


អរព្រះគុណ​ព្រះជាម្ចាស់​ណាស់​ ពីដើម​អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​បាប​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​អស់​ពី​ចិត្ត​តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​


ដ្បិត​ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ដែល​ខ្ញុំបាន​ទទួល​ ជា​សេចក្ដី​ដំបូង​បំផុត​ គឺ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ដោយ​ព្រោះ​បាប​របស់​យើង​ ស្រប​តាម​បទគម្ពីរ‍​


ដូច្នេះ​ហើយ​ យើង​ក៏​ដាស់តឿន​លោក​ទីតុស​ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ​ ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ពីមុន​ហើយ។​


ដូច្នេះ​ សូម​អ្នក​រាល់គ្នា​កុំ​រសាយ​ចិត្ដ​ដោយ​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​នេះ​ឡើយ​ ដ្បិត​គឺ​ជា​សេចក្ដី​រុងរឿង​របស់​អ្នក​រាល់គ្នា​ទេ។​


ហើយ​អរព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ជានិច្ច​សម្រាប់​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​


ទាំង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិញ្ញាណ​គ្រប់​ពេល​វេលា​ដោយ​ការ​អធិស្ឋាន​ និង​ពាក្យ​ទូល​អង្វរ​គ្រប់​បែប​យ៉ាង​ ហើយ​សម្រាប់​ការ​នេះ​ឯង​ ចូរ​ប្រុង​ស្មារតី​ដោយ​សេចក្ដី​ព្យាយាម​គ្រប់​បែប​យ៉ាង​ និង​ដោយ​ការ​ទូល​អង្វរ​សម្រាប់​ពួក​បរិសុទ្ធ​ទាំង​អស់​


ខ្ញុំ​អរព្រះគុណ​ព្រះ​របស់​ខ្ញុំ​ រាល់​ពេល​ដែល​ខ្ញុំ​នឹកចាំ​ពី​អ្នក​រាល់គ្នា​


ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​


សូម​ព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ឡើង​ ហើយ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រមទាំង​ដល់​មនុស្ស​ទាំង​អស់​ដូច​ដែល​យើង​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​


បងប្អូន​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច​អំពី​អ្នក​រាល់គ្នា​ ដ្បិត​ជា​ការ​ស័ក្តសម​ណាស់​ ពី​ព្រោះ​ជំនឿ​របស់​អ្នក​រាល់គ្នា​ចម្រើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ចម្រើន​ឡើង​ដែរ។​


ដែល​ព្រះអង្គ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ និង​ស្គាល់​សេចក្ដី​ពិត​


រីឯ​ស្រ្ដី​មេម៉ាយ​ពិត​ប្រាកដ​ ហើយ​រស់នៅ​ឯកោ​ ស្រ្ដី​នោះ​នឹង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ទាំង​ព្យាយាម​ទូល​អង្វរ​ ហើយ​អធិស្ឋាន​ទាំង​យប់​ ទាំង​ថ្ងៃ​


បាវបម្រើ​របស់​ព្រះអម្ចាស់​មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​មាន​ចិត្ដ​សុភាព​រាបសារ​ចំពោះ​មនុស្ស​ទាំង​អស់​ ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន​ មាន​ចិត្ត​អត់ធ្មត់​


ដ្បិត​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់​បាន​លេច​មក​ហើយ​


មិន​ត្រូវ​និយាយ​បង្ខូច​អ្នកណា​ម្នាក់​ ឬ​រក​រឿង​ឈ្លោះ​ប្រកែក​ឡើយ​ ត្រូវ​មាន​ចិត្ត​ស្លូតបូត​ ទាំង​បង្ហាញ​ចិត្ដ​សុភាព​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​ទាំង​អស់។​


យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​បង្ហាញ​សេចក្តី​ឧស្សាហ៍​ដដែល​ ដើម្បី​ឲ្យ​បាន​ជឿជាក់​ទាំង​ស្រុង​លើ​សេចក្ដី​សង្ឃឹម​រហូត​ដល់​ទី​បញ្ចប់​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ចុះ​ ដ្បិត​សេចក្ដី​ទូល​អង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម