១ ថែស្សាឡូនីច 3:6 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ធីម៉ូថេបានចេញពីអ្នករាល់គ្នាមកដល់យើងវិញហើយ ព្រមទាំងនាំដំណឹងដ៏ល្អដល់យើង អំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៀតផង ហើយប្រាប់យើងថាអ្នករាល់គ្នាមានអនុស្សាវរីយ៍ល្អអំពីយើងជានិច្ច ទាំងចង់ជួបយើងយ៉ាងខ្លាំង ដូចដែលយើងចង់ជួបអ្នករាល់គ្នាដែរ។ Khmer Christian Bible ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នា មកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើងអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថាអ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើងដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឥឡូវនេះ ធីម៉ូថេបានវិលត្រឡប់ពីអ្នករាល់គ្នា មកដល់យើងវិញហើយ ទាំងនាំដំណឹងល្អអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាមកប្រាប់យើង។ គាត់ប្រាប់យើងថា អ្នករាល់គ្នានឹកចាំពីយើងដោយអំណរជានិច្ច ហើយចង់ជួបយើង ដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ អាល់គីតាប ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនមកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូន នៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ |
ជើងរបស់អ្នកដែលប្រកាសដំណឹងល្អលើភ្នំនានា ស្រស់ស្អាតណាស់ហ្ន៎! អ្នកទាំងនោះជាអ្នកប្រកាសសេចក្ដីសុខសាន្ត ជាអ្នកប្រកាសដំណឹងល្អដ៏ប្រសើរ ជាអ្នកប្រកាសសេចក្ដីសង្គ្រោះ ជាអ្នកដែលនិយាយនឹងស៊ីយ៉ូនថា៖ “ព្រះរបស់អ្នកបានសោយរាជ្យហើយ!”។
ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
ខ្ញុំសូមសរសើរអ្នករាល់គ្នា ដោយព្រោះអ្នករាល់គ្នានឹកចាំអំពីខ្ញុំក្នុងគ្រប់ការទាំងអស់ ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់ តាមដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា។
ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ជាការពិត ព្រះជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹករលឹកអ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រីស្ទយេស៊ូវ។
ដោយបានឮអំពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះវិសុទ្ធជនទាំងអស់——
ខ្ញុំ ប៉ូល សូមសរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមនឹកចាំអំពីការជាប់ឃុំឃាំងរបស់ខ្ញុំផង។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នករាល់គ្នា!៕៚
ដោយនឹកចាំឥតឈប់ឈរនៅចំពោះព្រះដែលជាព្រះបិតារបស់យើង អំពីកិច្ចការនៃជំនឿរបស់អ្នករាល់គ្នា និងការនឿយហត់នៃសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំនៃសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
បងប្អូនអើយ ដោយយើងបានឃ្លាតឆ្ងាយពីអ្នករាល់គ្នាអស់មួយរយៈ គឺឃ្លាតតែរូបកាយ មិនមែនចិត្តទេ នោះយើងកាន់តែខំប្រឹងឲ្យបានជួបមុខអ្នករាល់គ្នាដោយចំណង់យ៉ាងខ្លាំង
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។
បងប្អូនអើយ ហេតុនេះហើយបានជា ក្នុងអស់ទាំងការលំបាក និងទុក្ខវេទនារបស់យើង យើងទទួលការកម្សាន្តចិត្តដោយសារតែអ្នករាល់គ្នា តាមរយៈជំនឿរបស់អ្នករាល់គ្នា
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។
ខ្ញុំសូមអរព្រះគុណដល់ព្រះ ជាព្រះអង្គដែលខ្ញុំបានបម្រើតពីដូនតារបស់ខ្ញុំដោយសតិសម្បជញ្ញៈបរិសុទ្ធ ដោយខ្ញុំនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំឥតឈប់ឈរទាំងយប់ទាំងថ្ងៃ។
ដោយបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នក ដែលអ្នកមានចំពោះព្រះអម្ចាស់យេស៊ូវ និងចំពោះវិសុទ្ធជនទាំងអស់។
ចូរយកចិត្តទុកដាក់ចំពោះពួកអ្នកដែលជាប់ឃុំឃាំង ហាក់ដូចជាខ្លួនអ្នករាល់គ្នាជាប់ឃុំឃាំងជាមួយគេដែរ; ចូរយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវគេធ្វើបាប ហាក់ដូចជាខ្លួនអ្នករាល់គ្នាកំពុងត្រូវគេធ្វើបាបក្នុងរូបកាយដែរ។
ចូរនឹកចាំអំពីអ្នកដឹកនាំរបស់អ្នករាល់គ្នា ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះដល់អ្នករាល់គ្នា; ចូរសង្កេតមើលលទ្ធផលនៃរបៀបរស់នៅរបស់អ្នកទាំងនោះ ទាំងត្រាប់តាមជំនឿរបស់ពួកគាត់ចុះ។
នេះជាសេចក្ដីបង្គាប់របស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ ហើយឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក តាមសេចក្ដីបង្គាប់ដែលព្រះអង្គបានប្រទានមកយើង។