Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 3:6 - Khmer Christian Bible

6 ឥឡូវ​នេះ​ ធីម៉ូថេ​បាន​ត្រលប់​ពី​អ្នក​រាល់គ្នា​ មក​ឯ​យើង​វិញ​ហើយ​ ព្រមទាំង​នាំ​ដំណឹង​ល្អ​ប្រាប់​យើង​អំពី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ហើយ​ថា​អ្នក​រាល់គ្នា​តែងតែ​នឹកចាំ​យ៉ាង​ល្អ​អំពី​យើង​ជានិច្ច​ ដោយ​ចង់​ជួប​យើង​ដូច​ជា​យើង​ចង់​ជួប​អ្នក​រាល់គ្នា​ដែរ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប៉ុន្តែ​ឥឡូវនេះ ធីម៉ូថេ​បាន​ចេញពី​អ្នករាល់គ្នា​មក​ដល់​យើង​វិញ​ហើយ ព្រមទាំង​នាំដំណឹងដ៏ល្អ​ដល់​យើង អំពី​ជំនឿ និង​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ទៀតផង ហើយ​ប្រាប់យើង​ថា​អ្នករាល់គ្នា​មាន​អនុស្សាវរីយ៍​ល្អ​អំពី​យើង​ជានិច្ច ទាំង​ចង់​ជួប​យើង​យ៉ាងខ្លាំង ដូចដែល​យើង​ចង់​ជួប​អ្នករាល់គ្នា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្ដែ ឥឡូវ​នេះ ធីម៉ូថេ​បាន​វិល​ត្រឡប់​ពី​អ្នក​រាល់​គ្នា មក​ដល់​យើង​វិញ​ហើយ ទាំង​នាំ​ដំណឹង​ល្អ​អំ​ពី​ជំនឿ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​យើង​ដោយ​អំណរ​ជា‌និច្ច ហើយ​ចង់​ជួប​យើង ដូច​ជា​យើង​ចង់ជួប​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឥឡូវ​នេះ លោក​ធីម៉ូថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បងប្អូន​នៅ​នឹក​ចាំ​ពី​យើង​ជានិច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បងប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​ឥឡូវ​នេះ ដែល​ធីម៉ូថេ​បាន​ចេញ​ពី​អ្នក​រាល់​គ្នា ទៅ​ដល់​យើង​ខ្ញុំ ព្រម​ទាំង​នាំ​ដំណឹង​ល្អ​ពី​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​យើង​ខ្ញុំ​វិញ ហើយ​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​យើង​ខ្ញុំ ដោយ​អំណរ​ជានិច្ច ទាំង​រឭក​ចង់​ឃើញ​យើង​ខ្ញុំ​ផង ដូច​ជា​យើង​ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ឥឡូវ​នេះ លោក​ធីម៉ូ‌ថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង​ប្អូន នៅ​នឹក​ចាំ​ពី​យើង​ជា‌និច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង​ប្អូន​ដែរ។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 3:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​ និង​ក្រុង​លីស្ដ្រា​ដែរ​ ហើយ​នៅ​ទី​នោះ​ មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ ជា​កូនប្រុស​របស់​ស្ដ្រី​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ជឿ​ ប៉ុន្ដែ​ឪពុក​ជា​ជនជាតិ​ក្រេក​


ក្រោយពី​ហេតុការណ៍​ទាំង​នោះ​ លោក​ប៉ូល​ក៏​ចាកចេញ​ពី​ក្រុង​អាថែន​ទៅ​ក្រុង​កូរិនថូស។​


រួច​កាល​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ​ លោក​ប៉ូល​ក៏​ជាប់​មមាញឹក​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ធ្វើ​បន្ទាល់​ដល់​ជនជាតិ​យូដា​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​


ហើយ​ខ្ញុំ​សូម​សរសើរ​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​នឹក​ចាំ​ពី​ខ្ញុំ​នៅ​ក្នុង​គ្រប់ការ​ទាំង​អស់​ ព្រមទាំង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​


ដូច្នេះ​ឥឡូវ​នេះ​ មាន​សេចក្ដី​បី​ដែល​នៅ​គង់វង្ស​ គឺ​ជំនឿ​ សង្ឃឹម​ និង​សេចក្ដី​ស្រឡាញ់​ ប៉ុន្ដែ​ក្នុង​ចំណោម​ទាំងបី​នេះ​ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ។​


ព្រោះ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​គ្មាន​អ្វី​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ជា​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​


ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫទ័យ​សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។​


ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះគ្រិស្ដ​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​


ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់ដៃ​ ហើយ​សូម​អ្នក​រាល់គ្នា​នឹកចាំ​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ផង។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ដោយ​ជំនឿ​ អំពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ និង​អំពី​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


រីឯ‍​យើង​វិញ​ បងប្អូន​អើយ!​ ទោះបី​យើង​ឃ្លាត​ពី​អ្នក​រាល់គ្នា​មួយ​រយៈ​មែន​ ប៉ុន្ដែ​យើង​ឃ្លាត​តែ​រូបកាយ​ប៉ុណ្ណោះ​ មិន​បាន​ឃ្លាត​ចិត្ត​ទេ​ ដូច្នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​សង្វាត​ចង់​ជួប​មុខ​អ្នក​រាល់គ្នា​យ៉ាង​ខ្លាំង​


បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ពិត​ជា​នៅ​ចាំ​អំពី​ការ​លំបាក​ និង​ការ​នឿយ​ហត់​របស់​យើង​មិន​ខាន​ គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​ យើង​បាន​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​កុំ​ឲ្យ​យើង​ត្រលប់​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ។​


ដូច្នេះ​ បងប្អូន​អើយ!​ នៅ​ក្នុង​ពេល​យើង​មាន​ទុក្ខព្រួយ​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ នោះ​យើង​បាន​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​ពី​អ្នក​រាល់គ្នា​ដោយសារ​ជំនឿ​របស់​អ្នក​រាល់គ្នា​


បងប្អូន​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច​អំពី​អ្នក​រាល់គ្នា​ ដ្បិត​ជា​ការ​ស័ក្តសម​ណាស់​ ពី​ព្រោះ​ជំនឿ​របស់​អ្នក​រាល់គ្នា​ចម្រើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ចម្រើន​ឡើង​ដែរ។​


គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​


ខ្ញុំ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ​ដូច​ជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​តែងតែ​នឹកចាំ​ពី​អ្នក​ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ ទាំង​ថ្ងៃ​


ដ្បិត​ខ្ញុំ​បាន​ឮ​អំពី​សេចក្ដី​ស្រឡាញ់​ និង​ជំនឿ​របស់​អ្នក​ដែល​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ និង​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​


ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ទុក​ដូចជា​ជាប់​ឃុំឃាំង​ជាមួយ​គេ​ដែរ​ ហើយ​ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ ទុក​ដូច​ជា​នៅក្នុង​រូបកាយ​នោះ​ដែរ។


​ចូរ​នឹក​ចាំ​ពី​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ដែល​បាន​និយាយ​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ចូរ​សង្កេត​មើល​លទ្ធផល​នៃ​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួកគេ​ចុះ។​


នេះ​ជា​បញ្ញត្ដិ​របស់​ព្រះអង្គ​ គឺ​ឲ្យ​យើង​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បញ្ញត្ដិ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម