ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
១ ថែស្សាឡូនីច 2:7 - ព្រះគម្ពីរខ្មែរសាកល ថ្វីត្បិតតែយើងអាចដាក់បន្ទុកលើអ្នករាល់គ្នាបាន ក្នុងនាមជាសាវ័ករបស់ព្រះគ្រីស្ទក៏ដោយ ប៉ុន្តែយើងបានសុភាពរាបសាក្នុងចំណោមអ្នករាល់គ្នា ដូចដែលម្ដាយបំបៅកូន ថ្នាក់ថ្នមកូនរបស់ខ្លួន។ Khmer Christian Bible យើងអាចអាងសិទ្ធិអំណាចដែលជាសាវករបស់ព្រះគ្រិស្ដក៏បានដែរ ប៉ុន្ដែយើងប្រព្រឹត្ដស្លូតបូតនៅក្នុងចំណោមអ្នករាល់គ្នា ប្រៀបដូចជាម្ដាយថ្នាក់ថ្នមកូនរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឋានៈជាសាវ័ក*របស់ព្រះគ្រិស្ត ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ អាល់គីតាប ក្នុងឋានៈជាសាវ័ករបស់អាល់ម៉ាហ្សៀស ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចម្តាយបីបាច់ថែរក្សាកូនខ្ចីដែរ។ |
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
ដូចដែលកូនត្រូវម្ដាយលួងលោមយ៉ាងណា យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវបានលួងលោមនៅយេរូសាឡិម”។
ខ្ញុំបាននៅជាមួយអ្នករាល់គ្នា ទាំងស្ថិតក្នុងភាពខ្សោយ ការភិតភ័យ និងការញ័ររន្ធត់យ៉ាងខ្លាំង
ចំពោះអ្នកខ្សោយ ខ្ញុំត្រឡប់ជាអ្នកខ្សោយ ដើម្បីឈ្នះបានអ្នកខ្សោយមកវិញ។ ចំពោះមនុស្សគ្រប់ប្រភេទ ខ្ញុំត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដើម្បីឲ្យបានសង្គ្រោះអ្នកខ្លះ។
ខ្ញុំ ប៉ូល ដែលតាមសំបកក្រៅជាមនុស្សរាបទាបពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្តែក្លាហានចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ គឺខ្ញុំផ្ទាល់សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីសុភាពរាបសា និងក្ដីអនុគ្រោះរបស់ព្រះគ្រីស្ទ។
ជាការពិត ព្រះអង្គត្រូវគេឆ្កាងដោយសារតែភាពខ្សោយ ប៉ុន្តែមានព្រះជន្មរស់ដោយសារតែព្រះចេស្ដារបស់ព្រះ។ រីឯយើងក៏ខ្សោយក្នុងព្រះអង្គមែន ប៉ុន្តែចំពោះអ្នករាល់គ្នា យើងនឹងរស់ជាមួយព្រះអង្គដោយសារតែព្រះចេស្ដារបស់ព្រះ។
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំកំពុងឈឺពោះឆ្លងទន្លេម្ដងទៀតដើម្បីអ្នករាល់គ្នា រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា!
ដូចដែលអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តបែបនេះចំពោះអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួនដែរ។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។