Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:22 - ព្រះគម្ពីរខ្មែរសាកល

22 ចំពោះ​អ្នក​ខ្សោយ ខ្ញុំ​ត្រឡប់ជា​អ្នក​ខ្សោយ ដើម្បី​ឈ្នះបាន​អ្នក​ខ្សោយ​មកវិញ​។ ចំពោះ​មនុស្ស​គ្រប់ប្រភេទ ខ្ញុំ​ត្រឡប់ជា​គ្រប់​សណ្ឋាន​ទាំងអស់ ដើម្បី​ឲ្យបាន​សង្គ្រោះ​អ្នកខ្លះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​ទន់ខ្សោយ​នៅ​ចំពោះ​ពួកអ្នក​ទន់ខ្សោយ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​ទន់ខ្សោយ‍។​ ខ្ញុំ​បាន​ត្រលប់​ជា​គ្រប់​បែបយ៉ាង​នៅ​ចំពោះ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​មនុស្ស​ខ្លះ​បាន​ដោយ​មធ្យោបាយ​គ្រប់​យ៉ាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ទន់​ខ្សោយ ដល់​ពួក​អ្នក​ទន់​ខ្សោយ ដើម្បី​នាំ​ពួក​អ្នក​ទន់​ខ្សោយ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង‌អស់ ដល់​មនុស្ស​ទាំង‌អស់ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង‌អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កំសោយ ដើម្បី​ឲ្យ​បាន​ពួក​កំសោយ គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ‌សារ​សណ្ឋាន​ទាំង​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ខ្ញុំ​បាន​ធ្វើឲ្យ​ជនរួមជាតិ​របស់ខ្ញុំ​ច្រណែន​ដោយប្រការណាមួយ ហើយ​បាន​សង្គ្រោះ​អ្នកខ្លះ​ក្នុង​ពួកគេ​។


ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ ដោយ​ចៀសវាង​ពី​ការប្រកែក​អំពី​រឿងចម្រូងចម្រាស​។


ទោះបីជា​មាន​ម្នាក់​ជឿ​ថា​ហូប​អ្វី​ក៏​បាន ក៏ប៉ុន្តែ​អ្នក​ខ្សោយ​ហូប​តែ​បន្លែ​ប៉ុណ្ណោះ​។


យើង​ដែល​ជា​អ្នក​រឹងមាំ ត្រូវតែ​រែកពុន​ភាពខ្សោយ​របស់​អ្នក​ដែល​មិនរឹងមាំ ហើយ​មិន​ត្រូវ​បំពេញចិត្ត​ខ្លួនឯង​ឡើយ​។


ត្រូវ​ឲ្យ​យើង​ម្នាក់ៗ​បំពេញចិត្ត​អ្នកជិតខាង​ឲ្យ​បាន​ប្រយោជន៍​ដល់គេ ដើម្បី​ជា​ការស្អាងទឹកចិត្ត​។


ដូចដែល​ខ្ញុំ​បំពេញចិត្ត​មនុស្ស​ទាំងអស់​ក្នុង​គ្រប់ការទាំងអស់​ដែរ ដោយ​មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ ដើម្បីឲ្យ​ពួកគេ​បាន​សង្គ្រោះ​។


តាមពិត ស្ត្រីជាប្រពន្ធ​អើយ តើ​នាង​ដឹង​ដូចម្ដេច​ថា នាង​អាច​សង្គ្រោះ​ប្ដី​បាន​? រីឯ​បុរសជាប្ដី​អើយ តើ​អ្នក​ដឹង​ដូចម្ដេច​ថា អ្នក​អាច​សង្គ្រោះ​ប្រពន្ធ​បាន​?


ដូច្នេះ ប្រសិនបើ​អាហារ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល នោះ​ខ្ញុំ​នឹង​មិន​ហូប​សាច់​ជាដាច់ខាត គឺ​ជារៀងរហូត ដើម្បីកុំឲ្យ​ខ្ញុំ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល​ឡើយ​៕


ខ្ញុំ​មាន​សេរីភាព​មិនជាប់ចំណង​អ្នកណា​មែន ប៉ុន្តែ​ខ្លួនខ្ញុំផ្ទាល់​បាន​ធ្វើជាទាសករ​ដល់​មនុស្ស​ទាំងអស់ ដើម្បី​ឈ្នះបាន​គេ​មកវិញ​កាន់តែច្រើន​។


ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​សម្រាប់​ដំណឹងល្អ ដើម្បី​បាន​រួមចំណែក​ក្នុង​ដំណឹងល្អ​។


តើ​អ្នកណា​ខ្សោយ ហើយ​ខ្ញុំ​មិន​ខ្សោយ​ដែរ​? តើ​អ្នកណា​ជំពប់ដួល ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​?


បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម