១ ថែស្សាឡូនីច 2:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ថ្វីត្បិតតែយើងអាចដាក់បន្ទុកលើអ្នករាល់គ្នាបាន ក្នុងនាមជាសាវ័ករបស់ព្រះគ្រីស្ទក៏ដោយ ប៉ុន្តែយើងបានសុភាពរាបសាក្នុងចំណោមអ្នករាល់គ្នា ដូចដែលម្ដាយបំបៅកូន ថ្នាក់ថ្នមកូនរបស់ខ្លួន។ សូមមើលជំពូកKhmer Christian Bible7 យើងអាចអាងសិទ្ធិអំណាចដែលជាសាវករបស់ព្រះគ្រិស្ដក៏បានដែរ ប៉ុន្ដែយើងប្រព្រឹត្ដស្លូតបូតនៅក្នុងចំណោមអ្នករាល់គ្នា ប្រៀបដូចជាម្ដាយថ្នាក់ថ្នមកូនរបស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ក្នុងឋានៈជាសាវ័ក*របស់ព្រះគ្រិស្ត ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ សូមមើលជំពូកអាល់គីតាប7 ក្នុងឋានៈជាសាវ័ករបស់អាល់ម៉ាហ្សៀស ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចម្តាយបីបាច់ថែរក្សាកូនខ្ចីដែរ។ សូមមើលជំពូក |