១ កូរិនថូស 5:5 - ព្រះគម្ពីរខ្មែរសាកល ត្រូវប្រគល់មនុស្សបែបនេះទៅសាតាំង ដោយនូវព្រះចេស្ដារបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ឲ្យសាច់ឈាមអ្នកនោះត្រូវបំផ្លាញ ដើម្បីឲ្យវិញ្ញាណរបស់អ្នកនោះបានសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់។ Khmer Christian Bible ដោយបានប្រគល់មនុស្សបែបនេះទៅឲ្យអារក្សសាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាម ប៉ុន្ដែវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវបញ្ជូនជននោះ ឲ្យអារក្សសាតាំងបំផ្លាញសាច់ឈាម ដើម្បីឲ្យវិញ្ញាណរបស់គាត់បានសង្គ្រោះ ក្នុងថ្ងៃរបស់ព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ*សាតាំង ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះអម្ចាស់យាងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងបញ្ជូនមនុស្សយ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះ ក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញ អាល់គីតាប ត្រូវតែបញ្ជូនមនុស្សបែបនេះទៅអ៊ីព្លេសហ្សៃតន ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃអ៊ីសាជាអម្ចាស់មក។ |
ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
ព្រះអម្ចាស់មានបន្ទូលទៀតថា៖“ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងបានទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នាដូចស្រូវសាលី។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
ព្រះអង្គនឹងទ្រទ្រង់អ្នករាល់គ្នារហូតដល់ទីបញ្ចប់ ឲ្យឥតមានកន្លែងបន្ទោសបាន នៅក្នុងថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។
ចំណែកឯអ្នកខាងក្រៅវិញ ព្រះនឹងជំនុំជម្រះពួកគេ ដូច្នេះ “ចូរដកមនុស្សអាក្រក់នោះចេញពីចំណោមអ្នករាល់គ្នាទៅ”៕
ព្រមទាំងប្រុងប្រៀបនឹងដាក់ទោសការមិនស្ដាប់បង្គាប់គ្រប់យ៉ាង កាលណាការស្ដាប់បង្គាប់របស់អ្នករាល់គ្នាត្រូវបានបំពេញ។
ហើយក្រែងលោខ្ញុំលើកតម្កើងខ្លួន ដោយព្រោះការបើកសម្ដែងនោះអស្ចារ្យពន់ពេក បានជាមានបន្លាមួយប្រទានមកក្នុងរូបកាយខ្ញុំ ជាទូតរបស់សាតាំងដែលវាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនឡើយ។
ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលខ្ញុំមិននៅជាមួយ ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងតឹងរ៉ឹងនៅពេលខ្ញុំមកដល់ ដោយសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញទេ។
ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមកិច្ចការល្អក្នុងអ្នករាល់គ្នា ព្រះអង្គនឹងបង្ហើយការនោះត្រឹមថ្ងៃរបស់ព្រះគ្រីស្ទយេស៊ូវ។
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅសាតាំង ដើម្បីឲ្យពួកគេត្រូវបានប្រៀនប្រដៅ កុំឲ្យនិយាយប្រមាថព្រះឡើយ៕
សូមឲ្យព្រះអម្ចាស់ប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាពីព្រះអម្ចាស់នៅថ្ងៃនោះ! អ្នកក៏ដឹងច្បាស់ដែរថា នៅអេភេសូរ គាត់បានបម្រើយ៉ាងណា៕
ទាំងរង់ចាំ និងបង្ខំឲ្យថ្ងៃនៃការយាងមកវិញរបស់ព្រះបានឆាប់មកដល់។ ដ្បិតនៅថ្ងៃនោះ ផ្ទៃមេឃនឹងត្រូវបញ្ឆេះបំផ្លាញ ហើយធាតុនានានឹងត្រូវដុតរំលាយ។
ប្រសិនបើអ្នកណាឃើញបងប្អូនរបស់ខ្លួនប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់ អ្នកនោះត្រូវទូលសុំ នោះព្រះនឹងប្រទានជីវិតឲ្យគាត់ គឺប្រទានឲ្យអ្នកដែលប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់។ មានបាបដែលនាំទៅសេចក្ដីស្លាប់; ចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។