វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវរបស់ទូលបង្គំបានត្មះតិះដៀលទូលបង្គំ ពួកអ្នកចំអកមើលងាយទូលបង្គំ ប្រើឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគេ។
អេសាយ 65:15 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងបន្តឈ្មោះរបស់អ្នក ទុកជាទីផ្ដាសាដល់ពួករើសតាំងរបស់យើង ហើយព្រះអម្ចាស់យេហូវ៉ានឹងសម្លាប់អ្នក ព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀត ឲ្យដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលយើងបានជ្រើសរើស នឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសា ថា “សូមព្រះជាអម្ចាស់ធ្វើឲ្យអ្នកស្លាប់ ដូចជននេះ ឬជននោះ”។ រីឯអ្នកបម្រើរបស់យើងវិញ គេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នានឹងបន្តឈ្មោះរបស់ឯង ទុកជាទីផ្តាសាដល់ពួករើសតាំងរបស់អញ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងសំឡាប់ឯងបង់ ទ្រង់នឹងដាក់ឈ្មោះផ្សេងទៀតឲ្យដល់ពួកអ្នកបំរើរបស់ទ្រង់ អាល់គីតាប ប្រជាជនដែលយើងបានជ្រើសរើស នឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសា ថា “សូមអុលឡោះតាអាឡាជាម្ចាស់ធ្វើឲ្យអ្នកស្លាប់ ដូចជននេះ ឬជននោះ”។ រីឯអ្នកបម្រើរបស់យើងវិញ គេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។ |
វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវរបស់ទូលបង្គំបានត្មះតិះដៀលទូលបង្គំ ពួកអ្នកចំអកមើលងាយទូលបង្គំ ប្រើឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគេ។
ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នក ស្ដេចទាំងអស់នឹងឃើញសិរីរុងរឿងរបស់អ្នក; អ្នកនឹងត្រូវបានហៅតាមឈ្មោះថ្មីដែលព្រះឱស្ឋរបស់ព្រះយេហូវ៉ានឹងកំណត់ឲ្យ។
យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។
គ្មានការដែលគេសាងសង់ តែអ្នកផ្សេងរស់នៅទីនោះវិញនោះទេ គ្មានការដែលគេដាំ តែអ្នកផ្សេងហូបវិញនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្រយើងនឹងបានដូចជាអាយុរបស់ដើមឈើ ហើយពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងរីករាយនឹងកិច្ចការនៃដៃរបស់ពួកគេបានយូរ។
យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា; ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
វង្សត្រកូលយូដា និងវង្សត្រកូលអ៊ីស្រាអែលអើយ ដូចដែលអ្នករាល់គ្នាបានទៅជាពាក្យប្រដូចផ្ដាសានៅកណ្ដាលប្រជាជាតិនានាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានជាពរយ៉ាងនោះដែរ។ កុំខ្លាចឡើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!’។
ពួកគេទូលព្រះអង្គថា៖ “លោកនឹងបំផ្លាញជីវិតជនពាលទាំងនោះយ៉ាងសាហាវ ហើយប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់តាមរដូវ”។
ដូច្នេះ ធ្វើឲ្យស្ដេចខ្ញាល់ទ្រង់ក៏ចាត់កងទ័ពឲ្យទៅបំផ្លាញជីវិតឃាតករទាំងនោះ ហើយដុតទីក្រុងរបស់ពួកគេចោល។
ហើយនៅពេលរកឃើញ គាត់ក៏នាំសូលមកអាន់ទីយ៉ូក។ ដូច្នេះ អ្នកទាំងពីរក៏ជួបជុំជាមួយក្រុមជំនុំ ហើយបង្រៀនហ្វូងមនុស្សមួយក្រុមធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា “គ្រីស្ទាន” ជាលើកដំបូង។
ត្រង់កន្លែងដែលបានប្រាប់ទៅពួកគេថា: ‘អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ’ នៅកន្លែងនោះឯង ពួកគេនឹងត្រូវបានហៅថា ‘កូនៗរបស់ព្រះដ៏មានព្រះជន្មរស់’ ”។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះ ព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះ ហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកទទួលប៉ុណ្ណោះ’។