Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:8 - ព្រះគម្ពីរខ្មែរសាកល

8 វាល់ព្រឹកវាល់ល្ងាច ពួក​សត្រូវ​របស់ទូលបង្គំ​បាន​ត្មះតិះដៀល​ទូលបង្គំ ពួកអ្នក​ចំអកមើលងាយ​ទូលបង្គំ ប្រើឈ្មោះ​ទូលបង្គំ​ទៅ​ដាក់បណ្ដាសា​គេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ចំអក​ឡក​ឡឺយ​ទូល‌បង្គំ​រាល់​ថ្ងៃ ហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គេ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំ ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ ហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​ខ្មាំង​សត្រូវ​ពោល​ប្រទេច​ចំពោះ​ទូលបង្គំ​ជា​ដរាប រាល់​ថ្ងៃ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ គេ​យក​ឈ្មោះ​ទូលបង្គំ​ជា​សេចក្ដី​ផ្តាសា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ខ្ញុំ ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ ហើយ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ដាក់​បណ្ដាសា​គ្នា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង ហើយ​ជាតិសាសន៍​ទាំងឡាយ​ប៉ុនប៉ង​ការឥតបានការ​ដូច្នេះ​?


ពួក​សត្រូវ​របស់ខ្ញុំ​និយាយ​អាក្រក់​ទាស់នឹង​ខ្ញុំ​ថា​៖ “តើ​ពេលណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​របស់វា​បាន​វិនាស​បាត់ទៅ​?”។


ដោយសារតែ​សំឡេង​របស់​សត្រូវ ដោយសារតែ​ការសង្កត់សង្កិន​របស់​មនុស្ស​អាក្រក់​; មែនហើយ ពួកគេ​ទម្លាក់​មហន្តរាយ​លើ​ទូលបង្គំ ព្រមទាំង​បៀតបៀន​ទូលបង្គំ​ដោយ​កំហឹង​ផង​។


ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។


ទូលបង្គំ​រិះគិត​អំពី​អស់ទាំង​ថ្ងៃ​កាលពីបុរាណ គឺ​អស់ទាំង​ឆ្នាំ​ដ៏យូរលង់មកហើយ​។


ព្រះយេហូវ៉ា​អើយ សូមនឹកចាំថា​ខ្មាំងសត្រូវ​របស់ព្រះអង្គ​បាន​ត្មះតិះដៀល​យ៉ាងណា គឺ​បាន​ត្មះតិះដៀល​ជំហាន​របស់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​យ៉ាងណា​!


អ្នករាល់គ្នា​នឹង​ទុក​ឈ្មោះ​របស់ខ្លួន​ឲ្យ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង សម្រាប់​ជា​បណ្ដាសា ហើយ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​សម្លាប់​អ្នក ប៉ុន្តែ​ព្រះអង្គ​នឹង​ដាក់ឈ្មោះ​ផ្សេងទៀត​ឲ្យ​ពួក​បាវបម្រើ​របស់ព្រះអង្គ​។


ពួកគេ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ ហើយ​ពិគ្រោះ​គ្នាទៅវិញទៅមក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​។


នៅ​សាលាប្រជុំ​ទាំងអស់ ខ្ញុំព្រះបាទ​បង្ខំ​ពួកគេ​ឲ្យ​និយាយប្រមាថព្រះ​ជាញឹកញាប់ ដោយ​ដាក់ទណ្ឌកម្ម​ពួកគេ​។ ខ្ញុំព្រះបាទ​មានចិត្តក្ដៅក្រហាយ​កាន់តែខ្លាំង​ចំពោះ​ពួកគេ ក៏​បៀតបៀន​ពួកគេ​រហូតដល់​ទីក្រុង​នានា​នៅ​ស្រុកក្រៅ​ទៀតផង​។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ក្រេវក្រោធយ៉ាងខ្លាំង ហើយ​សង្កៀត​ធ្មេញ​ដាក់​ស្ទេផាន​។


ដ្បិត​សូម្បីតែ​ព្រះ​គ្រីស្ទ​ក៏​មិន​បាន​បំពេញព្រះទ័យ​អង្គទ្រង់​ដែរ គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ពាក្យត្មះតិះដៀល​របស់​អ្នក​ដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម