ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 62:11 - ព្រះគម្ពីរខ្មែរសាកល

មើល៍! ព្រះយេហូវ៉ា​បាន​ប្រកាស​ដល់​ចុងបំផុត​នៃ​ផែនដី​ថា​៖ “ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! សេចក្ដីសង្គ្រោះ​របស់អ្នក​កំពុងតែ​មក​ហើយ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ សេចក្ដី​សង្គ្រោះ​របស់​អ្នក​បាន​មក​ដល់​ហើយ ព្រះ‌អង្គ​យក​រង្វាន់​មក​ជា‌មួយ ហើយ​សំណង​របស់​ព្រះ‌អង្គ​ក៏​នាំ​មុខ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដូច​ត​ទៅ: ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល​ហ្ន៎! ព្រះ‌សង្គ្រោះ​របស់​អ្នក ទ្រង់​យាង​មក​ដល់ ទាំង​នាំ​យក​អស់​អ្នក ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ​ផង ពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ដូច​ត​ទៅ: ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល​ហ្ន៎! ម្ចាស់‌សង្គ្រោះ​របស់​អ្នក មក​ដល់ ទាំង​នាំ​យក​អស់​អ្នក ដែល​គាត់​បាន​លោះ​មក​ជា​មួយ​ផង ពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​គាត់។

សូមមើលជំពូក



អេសាយ 62:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


ដ្បិត​អ្នក​បាន​ភ្លេច​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់អ្នក ហើយ​មិន​បាន​នឹកចាំ​ថ្មដា​នៃ​ជម្រក​របស់អ្នក​។ ដោយហេតុនេះ ទោះបីជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់ចិត្ត ហើយ​ព្រោះ​មែកទំពាំងបាយជូរ​ពូជផ្សេង​ក៏ដោយ


ពួកអ្នកដែល​ចុះទៅ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​កោះ និង​ពួកអ្នក​រស់នៅ​ទីនោះ​អើយ ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ច្រៀង​ចម្រៀងសរសើរតម្កើង​ដល់​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​!


យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕


ចូរ​ចេញ​ពី​បាប៊ីឡូន​ទៅ ចូរ​រត់គេច​ពី​ជនជាតិខាល់ដេ​។ ចូរ​ប្រកាស​ដោយ​សំឡេង​នៃ​ការហ៊ោសប្បាយ ចូរ​តំណាល​សេចក្ដីនេះ​ឲ្យ​គេ​ស្ដាប់ ចូរ​នាំ​សេចក្ដីនេះ​ចេញទៅ​រហូតដល់​ចុងបំផុត​នៃ​ផែនដី ចូរ​ប្រាប់ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​យ៉ាកុប​អ្នកបម្រើ​របស់ព្រះអង្គ​ហើយ​!”។


ប៉ុន្តែ​ខ្ញុំ​បាន​ពោលថា​៖ “ខ្ញុំ​បាន​នឿយហត់​ជា​ឥតប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​របស់ខ្ញុំ​ជា​ឥតបានការ និង​ឥតប្រយោជន៍​; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌​របស់ខ្ញុំ​នៅជាមួយ​ព្រះយេហូវ៉ា ហើយ​រង្វាន់​របស់ខ្ញុំ​ក៏​នៅជាមួយ​ព្រះ​របស់ខ្ញុំ​ដែរ”។


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


“ព្រះប្រោសលោះ​នឹង​យាង​មករក​ស៊ីយ៉ូន និង​អ្នកដែល​បែរចេញ​ពី​ការបំពាន​ក្នុង​យ៉ាកុប”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


“ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក​រក​អ្នក ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​សត្វដឹកអីវ៉ាន់’”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ចេញទៅ​ទូទាំង​ពិភពលោក ហើយ​ប្រកាស​ដំណឹងល្អ​នេះ​ដល់​មនុស្សលោក​ទាំងអស់។


“កុំ​ខ្លាច​ឡើយ កូនស្រី​ស៊ីយ៉ូន​អើយ មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក ដោយ​គង់​លើ​កូនលា”។


“មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ ទាំង​យក​រង្វាន់​របស់យើង​មក​ជាមួយ ដើម្បី​តបសង​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​!