អេសាយ 62:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
11 ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ: ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក ដែលព្រះអង្គបានលោះមកជាមួយផង ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
សូមមើលជំពូក ចម្លង
11 មើល៍! ព្រះយេហូវ៉ាបានប្រកាសដល់ចុងបំផុតនៃផែនដីថា៖ “ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! សេចក្ដីសង្គ្រោះរបស់អ្នកកំពុងតែមកហើយ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!’។
សូមមើលជំពូក ចម្លង
11 ព្រះយេហូវ៉ាបានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល៍ សេចក្ដីសង្គ្រោះរបស់អ្នកបានមកដល់ហើយ ព្រះអង្គយករង្វាន់មកជាមួយ ហើយសំណងរបស់ព្រះអង្គក៏នាំមុខទៅ។
សូមមើលជំពូក ចម្លង
11 មើល ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល សេចក្ដីសង្គ្រោះរបស់ឯងបានមកដល់ហើយ មើល ទ្រង់យករង្វាន់មកជាមួយ ហើយសំណងរបស់ទ្រង់ក៏នាំមុខទៅ
សូមមើលជំពូក ចម្លង
11 អុលឡោះតាអាឡាប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដីដូចតទៅ: ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎! ម្ចាស់សង្គ្រោះរបស់អ្នក មកដល់ ទាំងនាំយកអស់អ្នក ដែលគាត់បានលោះមកជាមួយផង ពួកគេនាំគ្នាដើរនៅមុខគាត់។
សូមមើលជំពូក ចម្លង