ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 60:2 - ព្រះគម្ពីរខ្មែរសាកល

មើល៍! សេចក្ដីងងឹត​នឹង​គ្របលើ​ផែនដី ភាពងងឹតដ៏ក្រាស់​នឹង​គ្របលើ​ជាតិសាសន៍​នានា ប៉ុន្តែ​ព្រះយេហូវ៉ា​នឹង​រះឡើង​មកលើ​អ្នក ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​ត្រូវបាន​ឃើញ​នៅលើ​អ្នក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មើល៍ សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ តែ​ព្រះ‌យេហូវ៉ា​នឹង​រះ​ឡើង​ភ្លឺ​ដល់​អ្នក ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌អង្គ​ស្ថិត​លើ​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយ តែ​ពន្លឺ​របស់​ព្រះ‌អម្ចាស់​រះ​ឡើង​បំភ្លឺ​អ្នក សិរី‌រុងរឿង​របស់​ព្រះអង្គ​ក៏​លេច​មក ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មើល សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន‌ជាតិ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង

សូមមើលជំពូក

អាល់គីតាប

មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយ តែ​ពន្លឺ​របស់អុលឡោះ‌តាអាឡា​រះ​ឡើង​បំភ្លឺ​អ្នក សិរី‌រុង‌រឿង​របស់​ទ្រង់​ក៏​លេច​មក ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។

សូមមើលជំពូក



អេសាយ 60:2
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​សង់​ស៊ីយ៉ូន​ឡើងវិញ ហើយ​លេចមក​ក្នុង​សិរីរុងរឿង​របស់ព្រះអង្គ​។


ព្រះអង្គដែល​ជា​អ្នកគង្វាល​នៃ​អ៊ីស្រាអែល​អើយ ព្រះអង្គដែល​ដឹកនាំ​យ៉ូសែប​ដូចជា​ដឹកនាំ​ចៀម​អើយ សូម​ផ្ទៀងព្រះកាណ៌​ផង​! ព្រះអង្គដែល​គង់លើ​ចេរ៉ូប៊ីន​អើយ សូម​បញ្ចេញពន្លឺ​ផង​!


វង្សត្រកូល​យ៉ាកុប​អើយ មក៍! យើង​នាំគ្នា​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះយេហូវ៉ា​!


ពេលនោះ ព្រះយេហូវ៉ា​នឹង​និម្មិតបង្កើត​ពពក​នៅ​ពេលថ្ងៃ ហើយ​ផ្សែង និង​ពន្លឺ​នៃ​អណ្ដាតភ្លើង​នៅ​ពេលយប់ ពីលើ​អស់ទាំង​ទីកន្លែង​នៃ​ភ្នំ​ស៊ីយ៉ូន និង​ពីលើ​អង្គប្រជុំ​របស់នាង ដ្បិត​នឹង​មាន​បារាំ​មួយ​លើ​អស់ទាំង​សិរីរុងរឿង


ប្រសិនបើ​អ្នក​ចំណាយ​ខ្លួនអ្នក​សម្រាប់​មនុស្ស​អត់ឃ្លាន ហើយ​ចម្អែត​ព្រលឹង​របស់​មនុស្ស​រងទុក្ខ នោះ​ពន្លឺ​របស់អ្នក​នឹង​រះឡើង​ក្នុង​ទីងងឹត ហើយ​ភាពងងឹតសូន្យ​របស់អ្នក​នឹងបាន​ដូចជា​ថ្ងៃត្រង់​;


បើធ្វើដូច្នេះ ពន្លឺ​របស់អ្នក​នឹង​ធ្លាយចេញមក​ដូចជា​ពន្លឺអរុណ ហើយ​ការជាសះស្បើយ​របស់អ្នក​នឹង​ដុះឡើង​យ៉ាងឆាប់ រីឯ​សេចក្ដីសុចរិត​របស់អ្នក​នឹង​ដើរ​នៅមុខ​អ្នក ហើយ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ការពារខាងក្រោយ​អ្នក​។


ដោយយល់ដល់​ស៊ីយ៉ូន យើង​មិន​នៅស្ងៀម​ទេ ដោយយល់ដល់​យេរូសាឡិម យើង​មិន​ស្ងៀមស្ងាត់​ឡើយ រហូតទាល់តែ​សេចក្ដីសុចរិត​របស់នាង​បាន​ចេញមក​ដូចជា​រស្មីពន្លឺ ហើយ​សេចក្ដីសង្គ្រោះ​របស់នាង​បាន​ដូចជា​ចន្លុះ​ដែល​កំពុង​ឆេះ​។


ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​បៅ ហើយ​ឆ្អែត​ដោយ​ដោះ​នៃ​ការលួងលោម​របស់នាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជញ្ជក់ ហើយ​រីករាយ​ដោយ​ដោះ​ដ៏ឧត្ដម​របស់នាង​។


រួច​ពួកគេ​មើល​ទៅ​ផែនដី​វិញ នោះ​មើល៍! មានតែ​ទុក្ខវេទនា សេចក្ដីងងឹត និង​ភាពខ្មៅងងឹត​នៃ​ទុក្ខព្រួយ​! ហើយ​ពួកគេ​នឹង​ត្រូវបាន​បណ្ដេញ​ទៅក្នុង​ភាពងងឹតសូន្យ​៕


រីឯ​ចំពោះ​អ្នករាល់គ្នា​ដែល​កោតខ្លាច​នាម​របស់យើង​វិញ ព្រះអាទិត្យ​នៃ​សេចក្ដីសុចរិត​នឹង​រះឡើង​ដោយមាន​ការប្រោសឲ្យជា​ក្នុង​ស្លាប​របស់វា នោះ​អ្នករាល់គ្នា​នឹង​ចេញទៅ ហើយ​លោតកញ្ឆេង​ដូចជា​កូនគោ​នៅ​ក្រោល”។


បណ្ដោយ​ពួកគេ​ចុះ​! ពួកគេ​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែល​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក។ ប្រសិនបើ​មនុស្ស​ខ្វាក់ភ្នែក​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក អ្នក​ទាំងពីរ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ”។


មនុស្សខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង តង្វាយ ឬ​អាសនា​ដែល​ធ្វើឲ្យ​តង្វាយ​ទៅជាវិសុទ្ធ​?


ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ អ្នករាល់គ្នា​ច្រោះ​មមង់​ចេញ ប៉ុន្តែ​លេប​អូដ្ឋ​ចូល​វិញ​!


នៅ​ដើមដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​គង់នៅ​ជាមួយ​ព្រះ ហើយ​ព្រះបន្ទូល​គឺជា​ព្រះ​។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ​។ ប្រសិនបើ​ខ្ញុំ​ថា​ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ ខ្ញុំ​នឹង​ក្លាយជា​អ្នកភូតភរ​ដូច​អ្នករាល់គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​។


ច្រើន​ជំនាន់​កន្លងមក ព្រះ​បាន​បណ្ដោយឲ្យ​ប្រជាជាតិ​ទាំងអស់​ដើរតាម​ផ្លូវ​របស់​គេ​រៀងៗខ្លួន​។


ដ្បិត​ពេល​ខ្ញុំ​ដើរកាត់ ខ្ញុំ​សង្កេតមើល​អ្វីដែល​អស់លោក​ថ្វាយបង្គំ នោះ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ​ដែល​មាន​ចារឹក​ថា ‘ជូន​ព្រះ​ដ៏ពុំស្គាល់’។ ដូច្នេះ ខ្ញុំ​សូម​ប្រកាស​ព្រះអង្គនេះ​ដែល​អស់លោក​ថ្វាយបង្គំ​ទាំង​មិនស្គាល់ ដល់​អស់លោក​។


ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។


ដោយ​ត្រូវបាន​ដោះ​ស្បៃ​ចេញ​ពី​មុខ​ស្រាប់ហើយ យើង​ទាំងអស់គ្នា​កំពុង​បំប្លាត​រស្មីរុងរឿង​របស់​ព្រះអម្ចាស់ ហើយ​កំពុង​ត្រូវបាន​ផ្លាស់ប្រែ​ទៅជា​រូបរាង​ដូច​ព្រះអង្គ ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​។ ការនេះ​បាន​ចេញពី​ព្រះអម្ចាស់​ដែលជា​វិញ្ញាណ​៕


ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​អំណាច​នៃ​សេចក្ដីងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​អាណាចក្រ​របស់​ព្រះបុត្រាដ៏ជាទីស្រឡាញ់​របស់​ព្រះអង្គ​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។