អ្វីដែលភ្នែកមើលឃើញ ប្រសើរជាងចិត្តដែលស្រមើស្រមៃ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
អេសាយ 57:17 - ព្រះគម្ពីរខ្មែរសាកល យើងបានខឹង ហើយវាយគេ ដោយព្រោះសេចក្ដីទុច្ចរិតនៃភាពលោភលន់របស់គេ; យើងបានលាក់ខ្លួន ហើយខឹង ប៉ុន្តែគេទៅមុខក្នុងការបកក្រោយតាមអំពើចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្ដីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច អាល់គីតាប យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។ |
អ្វីដែលភ្នែកមើលឃើញ ប្រសើរជាងចិត្តដែលស្រមើស្រមៃ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
វេទនាហើយ! ប្រជាជាតិដែលពេញដោយបាប ប្រជាជនដែលមានសេចក្ដីទុច្ចរិតធ្ងន់ធ្ងរ ជាពូជពង្សដែលធ្វើអាក្រក់ ជាកូនចៅដែលខូចអាក្រក់! ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ពួកគេបានមើលងាយអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពួកគេបានបែរខ្នងដាក់ព្រះអង្គ។
ទឹកដីរបស់ពួកគេពេញដោយមាស និងប្រាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ឡើយ; ទឹកដីរបស់ពួកគេពេញដោយសេះ ហើយរទេះចម្បាំងរបស់ពួកគេក៏គ្មានដែនកំណត់ដែរ។
តើនរណាបានប្រគល់យ៉ាកុបឲ្យទៅជាជ័យភណ្ឌ ហើយប្រគល់អ៊ីស្រាអែលទៅពួកអ្នករឹបជាន់? តើមិនមែនព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ ក៏មិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ?
ឆ្កែទាំងនោះសាហាវខាងឯចំណង់អាហារ ក៏មិនស្គាល់ការឆ្អែតឆ្អន់ឡើយ; ពួកគេជាអ្នកគង្វាលដែលមិនស្គាល់ការយល់ច្បាស់; ពួកគេទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវរបស់ខ្លួន ម្នាក់ៗទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ។
ព្រះយេហូវ៉ាអើយ សូមកុំព្រះពិរោធជាខ្លាំង សូមកុំនឹកចាំសេចក្ដីទុច្ចរិតជារៀងរហូតឡើយ! មើល៍! សូមទតមើលយើងខ្ញុំទាំងអស់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង!
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។
ខ្ញុំនឹងរង់ចាំព្រះយេហូវ៉ាដែលលាក់ព្រះភក្ត្ររបស់ព្រះអង្គពីវង្សត្រកូលយ៉ាកុប ខ្ញុំនឹងរំពឹងមើលទៅព្រះអង្គ!
រីឯប្រជាជននេះមិនបានត្រឡប់មករកព្រះអង្គដែលបានវាយពួកគេ ក៏មិនបានស្វែងរកព្រះយេហូវ៉ានៃពលបរិវារដែរ។
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
រីឯអ្នកដែលចង់មានស្ដុកស្ដម្ភ តែងតែធ្លាក់ទៅក្នុងការល្បួង អន្ទាក់ និងតណ្ហាជាច្រើនដ៏ល្ងង់ខ្លៅដែលនាំឲ្យអន្តរាយ។ តណ្ហាទាំងនេះ ពន្លិចមនុស្សទៅក្នុងការខូចខាត និងសេចក្ដីវិនាស។
ពួកគេមានភ្នែកដែលពេញដោយការផិតក្បត់ និងមិនចេះស្កប់នឹងបាប; ពួកគេលួងលោមមនុស្សដែលមិនមាំមួន; ចិត្តពួកគេត្រូវបានបង្វឹកឲ្យមានការលោភលន់; ពួកគេជាកូនចៅដែលត្រូវបណ្ដាសា;
ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។