ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
អេសាយ 51:17 - ព្រះគម្ពីរខ្មែរសាកល ភ្ញាក់ឡើង! ភ្ញាក់ឡើង! យេរូសាឡិម ជាអ្នកដែលផឹកពីព្រះហស្តរបស់ព្រះយេហូវ៉ា គឺពីពែងនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គអើយ ចូរក្រោកឡើង! អ្នកបានផឹកស្រូបដល់កាកក្នុងពែងនៃសេចក្ដីងេកងោកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ អ្នកបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ ចូរភ្ញាក់រឭក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹកពីពែងនៃសេចក្ដីក្រោធរបស់ទ្រង់អើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ ឯងបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ អាល់គីតាប យេរូសាឡឹមអើយ ចូរភ្ញាក់រលឹក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃកំហឹងដ៏ខ្លាំង របស់អុលឡោះតាអាឡា អ្នកបានផឹកកំហឹងពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី! |
ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញការលំបាក ព្រះអង្គបានឲ្យយើងខ្ញុំផឹកស្រានៃសេចក្ដីងេកងោក។
សូមសង្គ្រោះដោយព្រះហស្តស្ដាំរបស់ព្រះអង្គ សូមព្រះអង្គឆ្លើយនឹងយើងខ្ញុំផង ដើម្បីឲ្យអ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គត្រូវបានរំដោះឲ្យរួច។
ព្រះមានបន្ទូលថា៖ “យើងនឹងកាត់អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចោល រីឯស្នែងរបស់មនុស្សសុចរិតនឹងត្រូវបានលើកឡើង”៕
ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា!
ចូរធ្វើឲ្យខ្លួនអ្នកស្រឡាំងកាំង ហើយភ្ញាក់ផ្អើលចុះ! ចូរធ្វើឲ្យខ្លួនអ្នកខ្វាក់ ហើយខ្វាក់ទៅ! ពួកគេបានស្រវឹង តែមិនមែនដោយស្រា ពួកគេដើរទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹង
ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម ហើយប្រកាសទៅនាងថា: ‘ពលកម្មដ៏លំបាករបស់នាងបានបញ្ចប់ហើយ សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា ចំពោះអស់ទាំងបាបរបស់នាង’”។
ដូច្នេះ អ្នកដែលរងទុក្ខ ហើយស្រវឹង ប៉ុន្តែមិនមែនដោយស្រាអើយ ចូរស្ដាប់សេចក្ដីនេះចុះ!
ព្រះយេហូវ៉ា ព្រះអម្ចាស់របស់អ្នក គឺព្រះរបស់អ្នក ដែលកាន់ក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានយកពែងនៃសេចក្ដីងេកងោក គឺពែងនៃសេចក្ដីក្ដៅក្រហាយរបស់យើង ចេញពីដៃរបស់អ្នកហើយ! អ្នកនឹងមិនផឹកពីវាទៀតឡើយ។
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
យើងបានជាន់ឈ្លីប្រជាជាតិនានាដោយកំហឹងរបស់យើង យើងបានធ្វើឲ្យពួកគេស្រវឹងដោយសេចក្ដីក្ដៅក្រហាយរបស់យើង ហើយបង្ហូរឈាមរបស់ពួកគេទៅលើដី”។
“មើល៍! យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាពែង ដែលធ្វើឲ្យអស់ទាំងជាតិសាសន៍ដែលនៅជុំវិញដើរទ្រេតទ្រោត។ កាលណាមានការឡោមព័ទ្ធយេរូសាឡិម ក៏មានការឡោមព័ទ្ធយូដាដែរ។
ព្រះយេស៊ូវក៏មានបន្ទូលតបថា៖“អ្នករាល់គ្នាមិនដឹងថាខ្លួនឯងកំពុងសុំអ្វីទេ។ តើអ្នករាល់គ្នាអាចផឹកពីពែងដែលខ្ញុំរៀបនឹងផឹកបានឬទេ?”។ ពួកគេទូលឆ្លើយថា៖ “យើងខ្ញុំអាចផឹកបាន”។
ចូរភ្ញាក់ខ្លួនឡើង ហើយឈប់ប្រព្រឹត្តបាប ដ្បិតមានអ្នកខ្លះមិនស្គាល់ព្រះ។ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
ចូរតបសងនាងតាមដែលនាងបានតបសងគេ គឺតបសងទ្វេដងតាមទង្វើរបស់នាង។ ក្នុងពែងដែលនាងបានលាយ ចូរលាយទ្វេដងឲ្យនាង។