រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ!
អេសាយ 49:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែលដែលយើងនឹងត្រូវបានលើកតម្កើងសិរីរុងរឿងតាមរយៈអ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានមានព្រះបន្ទូលមកខ្ញុំថា អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែល ដែលយើងនឹងបានសិរីល្អដោយសារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ៊ីស្រាអែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានមានបន្ទូលមកខ្ញុំថា ឯងជាអ្នកបំរើរបស់អញ គឺអ៊ីស្រាអែល ដែលអញនឹងបានសិរីល្អដោយសារឯង អាល់គីតាប ទ្រង់មានបន្ទូលមកខ្ញុំថា: អ៊ីស្រអែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។ |
រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ!
“មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។
ជាប្រជារាស្ត្រដែលយើងបានសូនសម្រាប់ខ្លួនយើង ដើម្បីឲ្យពួកគេថ្លែងសេចក្ដីសរសើរតម្កើងដល់យើង។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
មើល៍! អ្នកបម្រើរបស់យើងនឹងប្រព្រឹត្តដោយប្រាជ្ញា លោកនឹងឡើងខ្ពស់ ហើយត្រូវបានតម្កើងឡើង ព្រមទាំងត្រូវបានលើកឲ្យខ្ពស់យ៉ាងក្រៃលែង។
ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។ កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស លោកក៏នឹងឃើញពូជពង្សរបស់លោក ហើយលោកនឹងធ្វើឲ្យអាយុលោកវែង; សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។
“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
ព្រះបិតាអើយ សូមលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ!”។ ពេលនោះ មានសំឡេងមួយមកពីលើមេឃថា៖ “យើងបានលើកតម្កើងសិរីរុងរឿងហើយ យើងនឹងលើកតម្កើងសិរីរុងរឿងទៀត”។
ព្រះបិតារបស់ខ្ញុំបានទទួលការលើកតម្កើងសិរីរុងរឿងដោយសារតែការនេះ គឺការដែលអ្នករាល់គ្នាបង្កើតផលជាច្រើន និងការដែលអ្នករាល់គ្នាធ្វើជាសិស្សរបស់ខ្ញុំ។
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ងើបព្រះនេត្រទៅមេឃ ហើយទូលថា៖ “ព្រះបិតាអើយ ពេលវេលាមកដល់ហើយ! សូមលើកតម្កើងសិរីរុងរឿងដល់ព្រះបុត្រារបស់ព្រះអង្គផង ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ
ទូលបង្គំបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គនៅផែនដី ដោយបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យទូលបង្គំធ្វើ។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។
នៅថ្ងៃនោះដែលព្រះអង្គយាងមកដើម្បីត្រូវបានលើកតម្កើងសិរីរុងរឿងពីវិសុទ្ធជនរបស់ព្រះអង្គ និងដើម្បីត្រូវបានស្ងើចពីអស់អ្នកដែលជឿ——ដ្បិតទីបន្ទាល់របស់យើងដល់អ្នករាល់គ្នាត្រូវបានជឿហើយ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។