ព្រះអង្គបានដកអស់ទាំងសេចក្ដីក្ដៅក្រហាយរបស់ព្រះអង្គថយមកវិញ ព្រះអង្គបានបែរចេញពីព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ។
អេសាយ 40:1 - ព្រះគម្ពីរខ្មែរសាកល ព្រះរបស់អ្នករាល់គ្នាមានបន្ទូលថា៖ “ចូរកម្សាន្តចិត្ត ចូរកម្សាន្តចិត្តប្រជារាស្ត្ររបស់យើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា៖ ចូរកម្សាន្តទុក្ខ ចូរកម្សាន្តទុក្ខប្រជារាស្ត្ររបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរបស់អ្នករាល់គ្នាមានព្រះបន្ទូលថា៖ «ចូរជួយសម្រាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនៃឯងរាល់គ្នា ទ្រង់មានបន្ទូលថា ចូរកំសាន្តទុក្ខ ចូរកំសាន្តទុក្ខរាស្ត្រអញចុះ អាល់គីតាប អុលឡោះជាម្ចាស់របស់អ្នករាល់គ្នាមានបន្ទូលថា៖ «ចូរជួយសំរាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ! |
ព្រះអង្គបានដកអស់ទាំងសេចក្ដីក្ដៅក្រហាយរបស់ព្រះអង្គថយមកវិញ ព្រះអង្គបានបែរចេញពីព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ។
សូមឲ្យទូលបង្គំឮអ្វីដែលព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលផង ដ្បិតព្រះអង្គសន្យាសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងដល់វិសុទ្ធជនរបស់ព្រះអង្គ គឺសូមកុំឲ្យពួកគេត្រឡប់ទៅរកភាពលេលាវិញឡើយ។
ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ; ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង;
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
គឺយើងទេតើ ដែលប្រាប់ស៊ីយ៉ូនមុនគេថា៖ “មើល៍! ន៏ ពួកគេ!” ហើយផ្ដល់អ្នកប្រកាសដំណឹងល្អម្នាក់ដល់យេរូសាឡិម។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
“យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។
ចូរក្រោកឡើង! ចូរភ្លឺឡើង! ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានរះឡើងមកលើអ្នកហើយ។
ដើម្បីប្រកាសឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះយេហូវ៉ា និងថ្ងៃនៃការសងសឹករបស់ព្រះនៃពួកយើង ដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
ពេលនោះ ព្រះយេហូវ៉ាទ្រង់ឆ្លើយនឹងទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ដោយពាក្យល្អ និងពាក្យនៃការកម្សាន្តចិត្ត។
“ចូរប្រកាសម្ដងទៀតថា: ‘ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: “ទីក្រុងទាំងឡាយរបស់យើងនឹងរីកសាយដោយសេចក្ដីចម្រើនម្ដងទៀត ហើយព្រះយេហូវ៉ានឹងកម្សាន្តចិត្តស៊ីយ៉ូនម្ដងទៀត ព្រមទាំងជ្រើសរើសយេរូសាឡិមម្ដងទៀតផង”’”។
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
គឺព្រះអង្គហើយ ដែលតែងតែកម្សាន្តចិត្តយើងក្នុងអស់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអ្នកដែលនៅក្នុងទុក្ខវេទនាគ្រប់បែបយ៉ាងបានដែរ ដោយការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់ទទួលពីព្រះ