Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:27 - ព្រះគម្ពីរខ្មែរសាកល

27 គឺយើងទេតើ ដែលប្រាប់​ស៊ីយ៉ូន​មុនគេ​ថា​៖ “មើល៍! ន៏ ពួកគេ​!” ហើយ​ផ្ដល់​អ្នក​ប្រកាសដំណឹងល្អ​ម្នាក់​ដល់​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 យើង​ទេ​តើដែល​បាន​ប្រកាស​ប្រាប់ ដល់​ក្រុង​ស៊ីយ៉ូន​ពី​ដំបូង​ថា "មើល​ន៍! គេ​មក​ហើយ" យើង​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់ ក្រុង​ស៊ីយ៉ូន​មុន​គេ ដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គឺ​អញ​ដើម​ដំបូង ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា មើល​ន៏ គេ​មក​ហើយ អញ​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

27 យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់ ក្រុង​ស៊ីយ៉ូន​មុន​គេ ដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អេសាយ 41:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីយ៉ូន​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​អ្នក​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​ចុះ​! យេរូសាឡិម​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ជាខ្លាំង​ចុះ​! ចូរ​បន្លឺឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ថា​៖ “មើល៍! ព្រះ​របស់អ្នករាល់គ្នា​!”។


តើ​នរណា​បាន​ប្រព្រឹត្ត និង​បាន​ធ្វើ​ការនេះ ទាំង​ហៅ​ទៅកាន់​ជំនាន់​ទាំងឡាយ​តាំងពី​ដើមដំបូង​? គឺ​យើង​ជា​យេហូវ៉ា​ដែលជា​ដើម ហើយក៏​នៅជាមួយនឹង​ចុង​ដែរ គឺ​យើង​ហ្នឹងហើយ​ជា​ព្រះអង្គនោះ”។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “អ្នករាល់គ្នា​ជា​សាក្សី​របស់យើង និង​ជា​អ្នកបម្រើ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់ និង​ជឿលើ​យើង ព្រមទាំង​ដើម្បីឲ្យ​យល់ច្បាស់​ថា គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​; មុន​យើង គ្មាន​ព្រះ​ណា​ត្រូវបាន​សូនឡើង​ទេ ហើយ​ក្រោយ​យើង ក៏​មិន​មាន​ដែរ​។


យើងជា​អ្នកដែល​និយាយ​អំពី​ស៊ីរូស​ថា​: ‘គាត់​ជា​អ្នកគង្វាល​របស់យើង​! គាត់​នឹង​បំពេញឲ្យសម្រេច​តាម​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’ ហើយ​និយាយ​អំពី​យេរូសាឡិម​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​សង់ឡើងវិញ’ ក៏​និយាយ​អំពី​ព្រះវិហារ​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​ចាក់គ្រឹះ’”៕


ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​ដើម និង​ជា​ចុង​។ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។


ចូរ​នឹកចាំ​ការ​ពីមុន​តាំងពីបុរាណមក ដ្បិត​យើង​ហ្នឹងហើយ​ជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។ គឺ​យើង​ហ្នឹងហើយ​ជា​ព្រះ ហើយ​គ្មានអ្នកណា​ដូច​យើង​ឡើយ​។


យ៉ាកុប និង​អ៊ីស្រាអែល ជា​អ្នកដែល​យើង​បាន​ហៅ​អើយ ចូរ​ស្ដាប់​យើង​ចុះ​! គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​។ យើង​ជា​ដើម និង​ជា​ចុង​។


“តាំងពីដើមមកម្ល៉េះ យើង​បាន​ប្រកាស​អំពីការ​ពីមុន ហើយ​វា​បាន​ចេញ​ពី​មាត់​របស់យើង​ទៅ គឺ​យើង​បាន​តំណាល​ការទាំងនោះ​។ យើង​បាន​ធ្វើ​ក្នុងមួយរំពេច នោះ​វា​ក៏​កើតឡើង​។


ជើង​របស់អ្នក​ដែល​ប្រកាសដំណឹងល្អ​លើ​ភ្នំ​នានា ស្រស់ស្អាត​ណាស់ហ្ន៎​! អ្នកទាំងនោះជា​អ្នក​ប្រកាស​សេចក្ដីសុខសាន្ត ជា​អ្នក​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ជា​អ្នក​ប្រកាស​សេចក្ដីសង្គ្រោះ ជា​អ្នកដែល​និយាយ​នឹង​ស៊ីយ៉ូន​ថា​៖ “ព្រះ​របស់អ្នក​បាន​សោយរាជ្យ​ហើយ​!”។


តើ​គេ​អាច​ចេញទៅ​ប្រកាស​យ៉ាងដូចម្ដេច លើកលែងតែ​គេ​ត្រូវបាន​ចាត់ឲ្យទៅ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ជើង​របស់​អ្នក​ដែល​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ស្រស់ស្អាត​ណាស់ហ្ន៎​!”។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ស្មឺណា​ថា​: ‘ព្រះអង្គ​ដែល​ជា​ដើម និង​ជា​ចុង គឺ​ព្រះអង្គ​ដែល​បាន​សុគត ហើយ​មានព្រះជន្មរស់ឡើងវិញ មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម