នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ ក៏និយាយថា៖ “ព្រះបានដកសេចក្ដីត្មះតិះដៀលចេញពីខ្ញុំហើយ”។
អេសាយ 4:1 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ស្រីប្រាំពីរនាក់នឹងចាប់ប្រុសម្នាក់ ទាំងនិយាយថា៖ “ពួកខ្ញុំនឹងហូបអាហាររបស់ខ្លួន ហើយស្លៀកសម្លៀកបំពាក់របស់ខ្លួន។ សូមឲ្យតែពួកខ្ញុំត្រូវបានហៅតាមឈ្មោះរបស់អ្នកចុះ សូមដកសេចក្ដីអាម៉ាស់របស់ពួកខ្ញុំចេញផង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ស្រីប្រាំពីរនាក់ នឹងជាប់នៅជាមួយប្រុសម្នាក់ ដោយពោលថា៖ យើងនឹងបរិភោគអាហាររបស់យើង ហើយនឹងរកប្រដាប់ស្លៀកពាក់ ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំណៀលចេញពីយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ស្រី៧នាក់នឹងជាប់នៅ ជាមួយប្រុសម្នាក់ដោយពោលថា យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំនៀលពីយើងចេញ។ អាល់គីតាប នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។ |
នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ ក៏និយាយថា៖ “ព្រះបានដកសេចក្ដីត្មះតិះដៀលចេញពីខ្ញុំហើយ”។
នៅថ្ងៃនោះ សំណល់នៃអ៊ីស្រាអែល និងអ្នកដែលរួចជីវិតនៃវង្សត្រកូលយ៉ាកុប នឹងលែងពឹងផ្អែកលើអ្នកដែលវាយពួកគេទៀត គឺពួកគេនឹងពឹងផ្អែកលើព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលវិញ ដោយសេចក្ដីពិតត្រង់។
យើងនឹងធ្វើឲ្យមនុស្ស កម្រមានជាងមាសសុទ្ធ គឺធ្វើឲ្យមនុស្សជាតិ កម្រមានជាងមាសពីអូភារទៅទៀត។
នៅថ្ងៃនោះ មនុស្សនឹងផ្ចង់មើលព្រះសូនបង្កើតរបស់ខ្លួន ហើយភ្នែករបស់គេនឹងសម្លឹងមើលអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។
ភាពក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបង្អោនចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ
កាលណាមនុស្សម្នាក់ចាប់បងប្អូនរបស់ខ្លួនពីផ្ទះរបស់ឪពុកខ្លួន ដោយនិយាយថា៖ “អ្នកមានអាវវែង ដូច្នេះសូមធ្វើជាអ្នកដឹកនាំរបស់ពួកយើងផង! សូមឲ្យទីហិនហោចនេះនៅក្រោមអំណាចរបស់អ្នកចុះ”
កុំខ្លាច ដ្បិតអ្នកនឹងមិនអាម៉ាស់មុខឡើយ កុំអៀនខ្មាស ដ្បិតអ្នកនឹងមិនទទួលការអាប់យសឡើយ។ អ្នកនឹងភ្លេចសេចក្ដីអាម៉ាស់តាំងពីយុវវ័យរបស់អ្នក ក៏មិននឹកចាំសេចក្ដីត្មះតិះដៀលនៃភាពជាមេម៉ាយរបស់អ្នកទៀតដែរ។
“នៅគ្រាដែលព្រះអម្ចាស់បានប្រោសប្រណីខ្ញុំ ព្រះអង្គបានធ្វើយ៉ាងនេះចំពោះខ្ញុំ ដើម្បីដកយកសេចក្ដីអាម៉ាស់របស់ខ្ញុំចេញពីចំណោមមនុស្ស”។
ដ្បិតគ្រានោះជាគ្រានៃការដាក់ទោសសងសឹក ដើម្បីឲ្យសេចក្ដីទាំងអស់ដែលមានសរសេរទុកមកត្រូវបានបំពេញឲ្យសម្រេច។
ដូច្នេះ យើងសូមបង្គាប់ និងជំរុញទឹកចិត្តមនុស្សបែបនេះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើការដោយស្ងៀមស្ងាត់ ហើយចិញ្ចឹមខ្លួនទៅ។