Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:25 - ព្រះគម្ពីរខ្មែរសាកល

25 “នៅ​គ្រា​ដែល​ព្រះអម្ចាស់​បាន​ប្រោសប្រណី​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​យ៉ាងនេះ​ចំពោះ​ខ្ញុំ ដើម្បី​ដកយក​សេចក្ដីអាម៉ាស់​របស់ខ្ញុំ​ចេញ​ពីចំណោម​មនុស្ស”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 «ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច្នេះ​ក្នុង​គ្រា​ដែល​ព្រះអង្គ​បាន​ទត​ដោយ​សន្ដោស​ដក​យក​សេចក្តី​អាម៉ាស់​របស់​ខ្ញុំ​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 «ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រណី​ដល់​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​ទត​មក​ខ្ញុំ ហើយ​បាន​ដោះ​សេចក្តី​ខ្មាស​របស់​ខ្ញុំ ចេញ​ពី​កណ្តាល​មនុស្ស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្ដី​អាមាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 «ឥឡូវ​នេះ អុលឡោះ‌ជាអម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​ខ្ញុំ ទ្រង់​គាប់​ចិត្ត​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។

សូមមើលជំពូក ចម្លង




លូកា 1:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។


ព្រះអង្គ​នឹង​លេប​សេចក្ដីស្លាប់​ទៅ​ជារៀងរហូត​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​របស់ខ្ញុំ​នឹង​ជូត​ទឹកភ្នែក​ចេញ​ពី​មុខ​មនុស្ស​ទាំងអស់ ហើយ​ដក​សេចក្ដីត្មះតិះដៀល​របស់​ប្រជារាស្ត្រ​ព្រះអង្គ​ចេញ​ពី​ផែនដី​ទាំងមូល​។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​។


នៅ​ថ្ងៃ​នោះ ស្រី​ប្រាំពីរ​នាក់​នឹង​ចាប់​ប្រុស​ម្នាក់ ទាំង​និយាយថា​៖ “ពួកខ្ញុំ​នឹង​ហូប​អាហារ​របស់ខ្លួន ហើយ​ស្លៀក​សម្លៀកបំពាក់​របស់ខ្លួន​។ សូមឲ្យ​តែ​ពួកខ្ញុំ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់អ្នក​ចុះ សូម​ដក​សេចក្ដីអាម៉ាស់​របស់ពួកខ្ញុំ​ចេញ​ផង​!”។


ប៉ុន្តែ​ទូតសួគ៌​និយាយ​នឹង​លោក​ថា៖ “កុំ​ខ្លាច​ឡើយ សាការី​អើយ ពីព្រោះ​សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ​។ អេលីសាបិត ប្រពន្ធ​របស់អ្នក​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូហាន​។


បន្ទាប់ពី​ថ្ងៃ​ទាំងនោះ អេលីសាបិត​ជា​ប្រពន្ធ​របស់​លោក​ក៏​មានផ្ទៃពោះ ហើយ​គាត់​លាក់ខ្លួន​ប្រាំ​ខែ ដោយ​ពោលថា​៖


ដូចគ្នាដែរ ដោយសារតែ​ជំនឿ សារ៉ា​ដែលជា​ស្ត្រី​អារ​បាន​ទទួល​សមត្ថភាព​បង្កើត​កូន ទោះបីជា​គាត់​ហួស​វ័យ​ហើយ​ក៏ដោយ ដ្បិត​គាត់​យល់ឃើញថា​ព្រះអង្គ​ដែល​បាន​សន្យា ទ្រង់​ស្មោះត្រង់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម