Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 4:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅ​ថ្ងៃ​នោះ លំពង់​របស់​ព្រះយេហូវ៉ា​នឹង​មាន​ភាពឧត្ដុង្គឧត្ដម និង​សិរីរុងរឿង ហើយ​ផលផ្លែ​របស់​ទឹកដី​នោះ​នឹង​បានជា​មោទនភាព និង​ជា​លម្អ​ដល់​អ្នកដែលរួចជីវិត​នៃ​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ប្រសើរ ហើយ​ជា​លម្អ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិយស និង​សិរី‌រុងរឿង ហើយ​ដី​នឹង​បង្កើត​ភោគ​ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រាអែល ដែល​បាន​រួច

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិយស និង​សិរី‌រុង‌រឿង ហើយ​ដី​នឹង​បង្កើត​ភោគ​ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។

សូមមើលជំពូក ចម្លង




អេសាយ 4:2
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ផែនដី​នឹង​ផ្ដល់​ភោគផល​របស់វា​; ព្រះ​ដ៏ជា​ព្រះ​របស់យើង​នឹង​ប្រទានពរ​យើង​។


សូមឲ្យ​មាន​ស្រូវ​ជាបរិបូរ​នៅ​ផែនដី សូមឲ្យ​វា​យោលយោក​នៅលើ​កំពូល​ភ្នំ​នានា​; សូមឲ្យ​ផលផ្លែ​របស់វា​បាន​ដូច​លីបង់ ហើយ​សូមឲ្យ​មនុស្ស​ចម្រើនឡើង​ក្នុង​ទីក្រុង​ដូច​ស្មៅ​នៅ​ផែនដី​។


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


នៅគ្រាដែលនឹងមកដល់ យ៉ាកុប​នឹង​ចាក់ឫស អ៊ីស្រាអែល​នឹង​ចេញពន្លក ហើយ​ចេញផ្កា ព្រមទាំង​បំពេញ​ផ្ទៃ​ផែនដី​ដោយ​ផលផ្លែ​ផង​។


ព្រះអង្គ​នឹង​ប្រទាន​ទឹកភ្លៀង​សម្រាប់​គ្រាប់ពូជ​ដែល​អ្នក​បាន​សាបព្រោះ​លើ​ដី ព្រមទាំង​ស្បៀងអាហារ ជា​ផល​ពី​ដី ដែល​នឹង​មាន​បរិបូរ ហើយ​សម្បូរ​ផង​។ នៅ​ថ្ងៃ​នោះ ហ្វូងសត្វ​របស់អ្នក​នឹង​ស៊ីស្មៅ​នៅ​វាលស្មៅ​ដ៏​ធំទូលាយ


ផ្ទៃមេឃ​អើយ ចូរ​ស្រក់​ទឹក​ពីលើ​មក​! ចូរឲ្យ​ពពក​បង្អុរ​សេចក្ដីសុចរិត ចូរឲ្យ​ផែនដី​បើកឡើង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​បង្កើតផល ដើម្បីឲ្យ​សេចក្ដីសុចរិត​ចេញពន្លក​ជាមួយគ្នា​! គឺ​យើង​ជា​យេហូវ៉ា បាន​និម្មិតបង្កើត​ទាំងអស់នេះ”។


ដ្បិត​លោក​ធំឡើង​នៅចំពោះ​ព្រះអង្គ ដូចជា​រុក្ខជាតិខ្ចី ក៏​ធំឡើង​ដូចជា​ឫស​ពីក្នុង​ដី​ហួតហែង​; លោក​មិន​មាន​រូបឆោម ក៏​គ្មាន​អានុភាព​ដែល​ធ្វើឲ្យ​ពួកយើង​ចាប់អារម្មណ៍​នឹង​លោក​ទេ ហើយ​គ្មាន​សម្រស់​ដែល​ធ្វើឲ្យ​ពួកយើង​ប្រាថ្នាចង់បាន​លោក​ឡើយ​។


ជំនួសឲ្យ​ការដែល​អ្នក​ត្រូវគេ​បោះបង់ចោល ត្រូវគេ​ស្អប់ ហើយ​គ្មានអ្នកណា​ឆ្លងកាត់​អ្នក យើង​នឹង​ធ្វើឲ្យ​អ្នក​បានជា​ឧត្ដុង្គឧត្ដម​ជារៀងរហូត និង​បានជា​សេចក្ដីរីករាយ​ពីជំនាន់មួយទៅជំនាន់មួយ​។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ដ្បិត​ដូចដែល​ផែនដី​ធ្វើឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​ធ្វើឲ្យ​អ្វីដែលព្រោះ​នៅ​ទីនោះ​ដុះឡើង​យ៉ាងណា ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ក៏​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត និង​សេចក្ដីសរសើរតម្កើង​ដុះឡើង នៅចំពោះ​ប្រជាជាតិ​ទាំងអស់​យ៉ាងនោះដែរ​៕


“‘មហាបូជាចារ្យ​យ៉ូស្វេ​អើយ ឥឡូវនេះ​អ្នក និង​ពួក​គូកន​របស់អ្នក​ដែល​អង្គុយ​នៅចំពោះ​អ្នក​ត្រូវ​ស្ដាប់ ដ្បិត​ពួកគេ​ជា​មនុស្ស​ដែលជា​ទីសម្គាល់​។ មើល៍! យើង​នឹង​នាំ​អ្នកបម្រើ​របស់យើង​មក គឺ “លំពង់”។


ហើយ​ប្រាប់​គាត់​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: មើល៍! មនុស្ស​ដែល​មាន​ឈ្មោះ​ថា “លំពង់” នឹង​ដុះឡើង​ពី​កន្លែង​របស់ខ្លួន ហើយ​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​។


ដ្បិត​សេចក្ដីល្អ​របស់ព្រះអង្គ​ច្រើន​យ៉ាងណាហ្ន៎ សោភ័ណភាព​របស់ព្រះអង្គ​ល្អ​យ៉ាងណាហ្ន៎​! ស្រូវ​នឹង​ធ្វើឲ្យ​ពួក​មនុស្សកំលោះ​ចម្រើនឡើង ហើយ​ស្រាទំពាំងបាយជូរថ្មី​ក៏​ធ្វើឲ្យ​ពួក​ស្រីក្រមុំ​ចម្រើនឡើង​ដែរ​៕


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​រៀបចំ​កម្មសិទ្ធិដ៏មានតម្លៃ ពួកគេ​នឹង​ទៅជា​របស់​យើង ហើយ​យើង​នឹង​ប្រណី​ដល់​ពួកគេ ដូចដែល​មនុស្ស​ប្រណី​ដល់​កូន​របស់ខ្លួន ដែល​បម្រើ​ខ្លួន​ដែរ​។


ប្រសិនបើ​ថ្ងៃ​ទាំងនោះ​មិន​ត្រូវបាន​បន្ថយ​ទេ គ្មាន​មនុស្ស​ណាម្នាក់​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ថ្ងៃ​ទាំងនោះ​នឹង​ត្រូវបាន​បន្ថយ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ជាការពិត យើង​មិន​បាន​តាម​ទេវកថា​ដែល​ប្រឌិតយ៉ាងប៉ិនប្រសប់​នោះ​ទេ កាល​យើង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​អំពី​ព្រះចេស្ដា និង​ការយាងមកវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ផ្ទុយទៅវិញ យើង​ជា​សាក្សីផ្ទាល់ភ្នែក​នៃ​អានុភាព​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម