Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 3:6 - ព្រះគម្ពីរខ្មែរសាកល

6 កាលណា​មនុស្ស​ម្នាក់​ចាប់​បងប្អូន​របស់ខ្លួន​ពី​ផ្ទះ​របស់​ឪពុក​ខ្លួន ដោយនិយាយថា​៖ “អ្នក​មាន​អាវវែង ដូច្នេះសូម​ធ្វើជា​អ្នកដឹកនាំ​របស់​ពួកយើង​ផង​! សូមឲ្យ​ទីហិនហោច​នេះ​នៅក្រោម​អំណាច​របស់អ្នក​ចុះ”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង‌ប្អូន ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា៖ អ្នក​ឯង​មាន​សម្លៀក​បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ នៅ​ក្រោម​អំណាច​អ្នក​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បងប្អូន ក្នុង​អំបូរ​របស់​ខ្លួន ដោយ​ពោល​ថា: បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជា មេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួត‌ត្រា​លើ​ទឹក​ដី ដែល​គ្មាន​សណ្ដាប់‌ធ្នាប់​នេះ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង​ប្អូន​ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា អ្នក​ឯង​មាន​សំលៀក‌បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ​នៅ​ក្រោម​អំណាច​អ្នក​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បង​ប្អូន ក្នុង​អំបូរ​របស់​ខ្លួន ដោយ​ពោល​ថា: បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជា មេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួត‌ត្រា​លើ​ទឹក​ដី ដែល​គ្មាន​សណ្ដាប់‌ធ្នាប់​នេះ​ទៅ!

សូមមើលជំពូក ចម្លង




អេសាយ 3:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ គេ​នឹង​ស្រែកឡើង​ថា​៖ “ខ្ញុំ​មិនមែន​ជា​អ្នក​ព្យាបាល​ទេ​! ក្នុង​ផ្ទះ​របស់ខ្ញុំ​គ្មាន​អាហារ ក៏​គ្មាន​អាវវែង​ដែរ​។ កុំ​តាំង​ខ្ញុំ​ជា​អ្នកដឹកនាំ​របស់​ប្រជាជន​អី​!”។


នៅ​ថ្ងៃ​នោះ ស្រី​ប្រាំពីរ​នាក់​នឹង​ចាប់​ប្រុស​ម្នាក់ ទាំង​និយាយថា​៖ “ពួកខ្ញុំ​នឹង​ហូប​អាហារ​របស់ខ្លួន ហើយ​ស្លៀក​សម្លៀកបំពាក់​របស់ខ្លួន​។ សូមឲ្យ​តែ​ពួកខ្ញុំ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់អ្នក​ចុះ សូម​ដក​សេចក្ដីអាម៉ាស់​របស់ពួកខ្ញុំ​ចេញ​ផង​!”។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម