Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:12 - ព្រះគម្ពីរខ្មែរសាកល

12 យើង​នឹង​ធ្វើឲ្យ​មនុស្ស កម្រមាន​ជាង​មាសសុទ្ធ គឺ​ធ្វើឲ្យ​មនុស្សជាតិ កម្រមាន​ជាង​មាស​ពី​អូភារ​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​មួយ​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុត គឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុត ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុត គឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




អេសាយ 13:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នកដែល​ចាប់​ទារក​របស់នាង ហើយ​បោក​នឹង​ថ្មដា​!​៕


មាន​បុត្រី​របស់​ស្ដេច​នានា​នៅក្នុងចំណោម​ពួកស្ត្រី​មានកិត្តិយស​របស់ព្រះករុណា​; អគ្គមហេសី​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​ព្រះករុណា ប្រដាប់ដោយ​មាស​ពី​អូភារ​។


រីឯ​សំណល់​នៃ​ដើមឈើ​ពី​ព្រៃ​របស់ទ្រង់​នឹង​មាន​ចំនួនតិច សូម្បីតែ​កូនក្មេង​ក៏​អាច​កត់​វា​ទុក​បាន​ដែរ​។


ដោយហេតុនេះ បណ្ដាសា​បាន​ស៊ីបំផ្លាញ​ផែនដី ហើយ​អ្នកដែល​រស់នៅ​លើ​វា​នឹង​ទទួលទោស​; ដោយហេតុនេះ អ្នកដែល​រស់នៅ​លើ​ផែនដី​ត្រូវបាន​ឆាបឆេះ ហើយ​មាន​មនុស្ស​តិចតួច​នៅសល់​។


នៅ​ថ្ងៃ​នោះ ស្រី​ប្រាំពីរ​នាក់​នឹង​ចាប់​ប្រុស​ម្នាក់ ទាំង​និយាយថា​៖ “ពួកខ្ញុំ​នឹង​ហូប​អាហារ​របស់ខ្លួន ហើយ​ស្លៀក​សម្លៀកបំពាក់​របស់ខ្លួន​។ សូមឲ្យ​តែ​ពួកខ្ញុំ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់អ្នក​ចុះ សូម​ដក​សេចក្ដីអាម៉ាស់​របស់ពួកខ្ញុំ​ចេញ​ផង​!”។


ខ្ញុំ​ក៏​ទូល​សួរថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​រហូតដល់​ពេលណា​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “រហូតដល់​ពេល​ដែល​ទីក្រុង​នានា​ត្រូវបាន​បំផ្លាញ គ្មានអ្នកណា​រស់នៅ ហើយ​ផ្ទះ​ទាំងឡាយ​គ្មាន​មនុស្ស គឺ​ទឹកដី​នេះ​ត្រូវបាន​បំផ្លាញ ហើយ​ស្ងាត់ជ្រងំ


រហូតដល់​ព្រះយេហូវ៉ា​បាន​យក​មនុស្ស​ចេញឆ្ងាយ ហើយ​តំបន់​ដែល​ត្រូវបាន​បោះបង់ចោល​មានច្រើន​នៅកណ្ដាល​ទឹកដី​នេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម