ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។
អេសាយ 33:1 - ព្រះគម្ពីរខ្មែរសាកល វេទនាដល់អ្នកហើយ! ជនបំផ្លាញដែលមិនត្រូវបានបំផ្លាញ និងជនក្បត់ដែលមិនត្រូវបានក្បត់អើយ! កាលណាអ្នកឈប់បំផ្លាញ អ្នកនឹងត្រូវគេបំផ្លាញ កាលណាអ្នកក្បត់រួចហើយ គេនឹងក្បត់អ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នកដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញអ្នក ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងអ្នកឡើយ កាលណាអ្នកបានលែងបំផ្លាញហើយ នោះអ្នកនឹងត្រូវបំផ្លាញវិញ កាលណាអ្នកបានសម្រេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ឯងដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញឯង ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងឯងឡើយ កាលណាឯងបានលែងបំផ្លាញហើយ នោះឯងនឹងត្រូវបំផ្លាញវិញ កាលណាឯងបានសំរេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងឯងដែរ។ អាល់គីតាប អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។ |
ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។
កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
គឺយើងនឹងកម្ទេចអាស្ស៊ីរីនៅក្នុងទឹកដីរបស់យើង ក៏នឹងជាន់ឈ្លីអាស្ស៊ីរីនៅលើតំបន់ភ្នំរបស់យើង; នឹមរបស់គេនឹងចាកចេញពីលើអ៊ីស្រាអែល បន្ទុករបស់គេនឹងចាកចេញពីលើស្មារបស់ពួកគេ”។
នៅពេលល្ងាច មើល៍! មានសេចក្ដីគួរឲ្យខ្លាច! មុនពេលព្រឹក គ្មានពួកគេឡើយ! នេះហើយជាចំណែករបស់អ្នកដែលរឹបជាន់យកពីយើង ជាវាសនារបស់អ្នកដែលប្លន់យកពីយើង៕
មាននិមិត្តធ្ងន់ធ្ងរមួយត្រូវបានប្រកាសដល់ខ្ញុំថា៖ “មនុស្សក្បត់កំពុងតែក្បត់ មនុស្សបំផ្លាញកំពុងតែបំផ្លាញ។ អេឡាំអើយ ចូរឡើងទៅ! មេឌីអើយ ចូរឡោមព័ទ្ធទៅ! យើងបានបញ្ឈប់អស់ទាំងការថ្ងូររបស់នាងហើយ”។
យើងបានឮចម្រៀងពីចុងបំផុតនៃផែនដីថា៖ “សូមឲ្យមានសិរីរុងរឿងដល់អង្គដ៏សុចរិតយុត្តិធម៌!”។ ប៉ុន្តែខ្ញុំនិយាយថា៖ “ខ្ញុំរលាយហើយ ខ្ញុំរលាយហើយ វេទនាដល់ខ្ញុំហើយ! មនុស្សក្បត់បានក្បត់ មនុស្សក្បត់បានក្បត់ពេញទំហឹងហើយ!”។
“ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។ ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។
មែនហើយ អ្នកមិនដែលឮទេ មែនហើយ អ្នកមិនដែលដឹងផង មែនហើយ តាំងពីដើមត្រចៀករបស់អ្នកមិនទាន់បានបើកនៅឡើយ។ ដ្បិតយើងបានដឹងថាអ្នកនឹងក្បត់ទាំងស្រុង ក៏ដឹងថាអ្នកត្រូវបានហៅថាមនុស្សបំពានតាំងពីផ្ទៃម្ដាយ។
ដ្បិតអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យ តាមការវិនិច្ឆ័យដែលអ្នករាល់គ្នាវិនិច្ឆ័យគេ ហើយអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ។
បើមានតម្រូវឲ្យអ្នកណាជាប់ជាឈ្លើយសឹក អ្នកនោះនឹងជាប់ជាឈ្លើយសឹក; បើមានតម្រូវឲ្យអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវគេសម្លាប់ដោយដាវ។ នេះហើយ ជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់វិសុទ្ធជន។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមបណ្ដាវិសុទ្ធជន និងព្យាការី ដូច្នេះព្រះអង្គបានប្រទានឲ្យពួកគេផឹកឈាម។ ពួកគេសមតែទទួលដូច្នោះ”។
ដ្បិតព្រះបានដាក់ការនេះក្នុងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដោយមានបំណងតែមួយ ព្រមទាំងប្រគល់អំណាចគ្រងរាជ្យរបស់ខ្លួនដល់សត្វតិរច្ឆាននោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះត្រូវបានបំពេញឲ្យសម្រេច។