Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:25 - ព្រះគម្ពីរខ្មែរសាកល

25 គឺ​យើង​នឹង​កម្ទេច​អាស្ស៊ីរី​នៅក្នុង​ទឹកដី​របស់យើង ក៏​នឹង​ជាន់ឈ្លី​អាស្ស៊ីរី​នៅលើ​តំបន់ភ្នំ​របស់យើង​; នឹម​របស់គេ​នឹង​ចាកចេញ​ពី​លើ​អ៊ីស្រាអែល បន្ទុក​របស់គេ​នឹង​ចាកចេញ​ពី​លើ​ស្មា​របស់ពួកគេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 គឺ​យើង​នឹង​បំបាក់​ទ័ព​ពួក​អាស‌ស៊ើរ ដែល​នៅ​ក្នុង​ស្រុក​របស់​យើង ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​យើង គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​រ​បស់​គេ​នឹង​បាត់​ចេញ​ពី​ស្មា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 គឺ​អញ​នឹង​បំបាក់​ទ័ព​ពួក​អាសស៊ើរ ដែល​នៅ​ក្នុង​ស្រុក​អញ ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​អញ គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 យើង​នឹង​កំទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អំរែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។

សូមមើលជំពូក ចម្លង




អេសាយ 14:25
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​ព្រះអម្ចាស់​បាន​បង្ហើយ​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅលើ​យេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា​៖ “យើង​នឹង​ដាក់ទោស​ដល់​ផលផ្លែ​ពី​ការអួតបំប៉ោង​នៃ​ចិត្ត​របស់​ស្ដេច​អាស្ស៊ីរី និង​ភាពអួតអាង​នៃ​ភ្នែក​ឆ្មើងឆ្មៃ​របស់គេ”។


ព្រះយេហូវ៉ា​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបងរាជ្យ​របស់​មេគ្រប់គ្រង​ហើយ


វេទនា​ដល់​អ្នក​ហើយ​! ជន​បំផ្លាញ​ដែល​មិន​ត្រូវបាន​បំផ្លាញ និង​ជន​ក្បត់​ដែល​មិន​ត្រូវបាន​ក្បត់​អើយ​! កាលណា​អ្នក​ឈប់​បំផ្លាញ អ្នក​នឹង​ត្រូវគេ​បំផ្លាញ កាលណា​អ្នក​ក្បត់​រួចហើយ គេ​នឹង​ក្បត់​អ្នក​វិញ​។


យេរូសាឡិម​អើយ ចូរ​រលាស់​ធូលី​ចេញ​ពី​ខ្លួន​! ចូរ​ក្រោកឡើង ហើយ​អង្គុយ​! កូនស្រី​ស៊ីយ៉ូន​ជា​ឈ្លើយសឹក​អើយ ចូរ​ដោះ​ចំណង​ចេញ​ពី​ក​របស់អ្នក​!


ដ្បិត​ព្រះអង្គ​បាន​បំបាក់​នឹម​នៃ​បន្ទុក​របស់ពួកគេ និង​រំពាត់​នៅ​ស្មា​របស់ពួកគេ ព្រមទាំង​ដំបង​របស់​អ្នក​សង្កត់សង្កិន​ពួកគេ គឺ​ដូច​នៅ​ជំនាន់​ម៉ាឌាន​ដែរ​។


ព្រះអង្គ​នឹង​ឆ្លងកាត់​សមុទ្រ​នៃ​ទុក្ខវេទនា ហើយ​វាយ​រលក​សមុទ្រ នោះ​អស់ទាំង​ទីជម្រៅ​របស់​ទន្លេនីល​នឹង​រីងស្ងួត អំនួត​របស់​អាស្ស៊ីរី​នឹង​ត្រូវបាន​ទម្លាក់ចុះ ហើយ​ដំបងរាជ្យ​របស់​អេហ្ស៊ីប​នឹង​បាត់ទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម