Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 31:8 - ព្រះគម្ពីរខ្មែរសាកល

8 “ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នោះ​ពួក​អាស‌ស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ ហើយ​ពួក​កំលោះៗ​របស់​គេ នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ជន‌ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ គឺ​ពួក​គេ​មិន​ស្លាប់​ដោយ​មុខ​ដាវ របស់​មនុស្ស​ឡើយ។ ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ពួក​អាសស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស​នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ ហើយ​ពួក​កំឡោះៗ​របស់​គេ​នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ជន‌ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ គឺ​ពួក​គេ​មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ របស់​មនុស្ស​ឡើយ។ ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។

សូមមើលជំពូក ចម្លង




អេសាយ 31:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​វា​ឃើញ​ថា​មាន​ទីសម្រាក​ល្អ ហើយ​ទឹកដី​នោះ​គួរឲ្យពេញចិត្ត វា​ក៏​ឱន​ស្មា​ដើម្បី​ផ្ទុកបន្ទុក ហើយ​ធ្វើជា​ទាសករបម្រើ​។


កាលណា​ព្រះអម្ចាស់​បាន​បង្ហើយ​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅលើ​យេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា​៖ “យើង​នឹង​ដាក់ទោស​ដល់​ផលផ្លែ​ពី​ការអួតបំប៉ោង​នៃ​ចិត្ត​របស់​ស្ដេច​អាស្ស៊ីរី និង​ភាពអួតអាង​នៃ​ភ្នែក​ឆ្មើងឆ្មៃ​របស់គេ”។


ដ្បិត​នៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធ​នឹង​បញ្ចប់ ហើយ​កំហឹង​របស់យើង​នឹង​ឆ្ពោះទៅ​ការបំផ្លាញ​ពួកគេ​វិញ”។


ប្រជាជាតិ​នានា​នឹង​យក​ពួកគេ​មក ហើយ​នាំ​ទៅ​កន្លែង​របស់ពួកគេ​វិញ នោះ​វង្សត្រកូល​អ៊ីស្រាអែល​នឹង​ទទួល​ប្រជាជាតិនានា​ជាមរតក​នៅក្នុង​ទឹកដី​របស់​ព្រះយេហូវ៉ា គឺ​ទុកជា​ទាសករប្រុស និង​ជា​ទាសករស្រី​។ ពួកគេ​នឹង​ចាប់​អ្នកដែល​ចាប់​ពួកគេ​ជាឈ្លើយសឹក មកជាឈ្លើយសឹក​វិញ ក៏​នឹង​ត្រួតត្រា​លើ​ពួកអ្នកដែល​សង្កត់សង្កិន​ពួកគេ​ផង​។


គឺ​យើង​នឹង​កម្ទេច​អាស្ស៊ីរី​នៅក្នុង​ទឹកដី​របស់យើង ក៏​នឹង​ជាន់ឈ្លី​អាស្ស៊ីរី​នៅលើ​តំបន់ភ្នំ​របស់យើង​; នឹម​របស់គេ​នឹង​ចាកចេញ​ពី​លើ​អ៊ីស្រាអែល បន្ទុក​របស់គេ​នឹង​ចាកចេញ​ពី​លើ​ស្មា​របស់ពួកគេ”។


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


ពីព្រោះ​ពួកគេ​បាន​រត់គេច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូតចេញ ពី​ធ្នូ​ដែល​យឹត​ជាស្រេច និង​ពី​បន្ទុក​នៃ​សង្គ្រាម​។


តើ​ព្រះអង្គ​បាន​វាយ​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​វាយ​អ្នកដែល​វាយ​ពួកគេ​ឬ​? តើ​ព្រះអង្គ​បាន​ពិឃាត​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​ពិឃាត​អ្នកដែល​ពិឃាត​ពួកគេ​ឬ​?


យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវ​ដ៏ច្រើនសន្ធឹក​របស់អ្នក នឹង​បាន​ដូចជា​ធូលី​ដ៏ម៉ដ្ដ មនុស្ស​កាចសាហាវ​ដ៏ច្រើនសន្ធឹក​នឹងបាន​ដូចជា​អង្កាម​ដែល​បក់កាត់មក គឺ​ការនោះ​នឹង​កើតឡើង​ភ្លាមៗ​ក្នុងមួយរំពេច​។


វេទនា​ដល់​អ្នក​ហើយ​! ជន​បំផ្លាញ​ដែល​មិន​ត្រូវបាន​បំផ្លាញ និង​ជន​ក្បត់​ដែល​មិន​ត្រូវបាន​ក្បត់​អើយ​! កាលណា​អ្នក​ឈប់​បំផ្លាញ អ្នក​នឹង​ត្រូវគេ​បំផ្លាញ កាលណា​អ្នក​ក្បត់​រួចហើយ គេ​នឹង​ក្បត់​អ្នក​វិញ​។


មើល៍! យើង​នឹង​ដាក់​វិញ្ញាណ​មួយ​ក្នុង​ស្ដេចអាស្ស៊ីរី ដើម្បីឲ្យ​គេ​ឮ​ពាក្យចចាមអារ៉ាម​មួយ ហើយ​ត្រឡប់​ទៅ​ស្រុក​របស់ខ្លួន​វិញ រួច​យើង​នឹង​ធ្វើឲ្យ​គេ​ដួល​ដោយ​មុខដាវ​នៅក្នុង​ស្រុក​របស់ខ្លួន’”។


ដ្បិត​ព្រះយេហូវ៉ា​នឹង​ជំនុំជម្រះ​គ្រប់ទាំង​សាច់​ដោយ​ភ្លើង និង​ដោយ​ដាវ​របស់ព្រះអង្គ នោះ​អ្នក​ដែលត្រូវ​ព្រះយេហូវ៉ា​សម្លាប់​នឹង​មានច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម