Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 7:2 - ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វិនិច្ឆ័យ តាម​ការវិនិច្ឆ័យ​ដែល​អ្នករាល់គ្នា​វិនិច្ឆ័យ​គេ ហើយ​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យ​គេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដ្បិត​អ្នក​រាល់គ្នា​ថ្កោលទោស​គេ​យ៉ាង​ណា​ អ្នក​រាល់គ្នា​នឹង​ទទួល​ការ​ថ្កោលទោស​យ៉ាង​នោះ​វិញ​ ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា អុលឡោះ​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ទ្រង់​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 7:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចូលចិត្ត​ដាក់បណ្ដាសា ដូច្នេះ​សូមឲ្យ​បណ្ដាសា​ធ្លាក់មក​លើ​គេ គេ​មិន​ពេញចិត្ត​នឹង​ពរ ដូច្នេះ​សូមឲ្យ​ពរ​ចេញឆ្ងាយ​ពី​គេ​។


វេទនា​ដល់​អ្នក​ហើយ​! ជន​បំផ្លាញ​ដែល​មិន​ត្រូវបាន​បំផ្លាញ និង​ជន​ក្បត់​ដែល​មិន​ត្រូវបាន​ក្បត់​អើយ​! កាលណា​អ្នក​ឈប់​បំផ្លាញ អ្នក​នឹង​ត្រូវគេ​បំផ្លាញ កាលណា​អ្នក​ក្បត់​រួចហើយ គេ​នឹង​ក្បត់​អ្នក​វិញ​។


“ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​លើកលែងទោស​ឲ្យ​មនុស្ស​ចំពោះ​ការបំពាន​របស់​ពួកគេ ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​ក៏​នឹង​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ដែរ។


ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖“ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្វីដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ​។ ដោយ​រង្វាល់​ណា​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ នោះ​នឹង​ត្រូវបាន​វាល់​ឲ្យ​អ្នករាល់គ្នា​វិញ ព្រមទាំង​ត្រូវបាន​បន្ថែម​ឲ្យ​អ្នករាល់គ្នាទៀតផង​។


ចូរ​ឲ្យ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​ដែរ​។ រង្វាល់​ដ៏គ្រប់បរិបូរ ទាំង​ញាត់ ទាំង​រលាក់ រហូតដល់​ហូរហៀរ នឹង​ត្រូវបាន​ដាក់​លើ​ភ្លៅ​របស់អ្នករាល់គ្នា​។ ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ”។


សូមចងចាំ​ការនេះ​ដែលថា អ្នក​ដែល​សាបព្រោះ​ដោយកំណាញ់ អ្នកនោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ដែល​សាបព្រោះ​ដោយ​សទ្ធា អ្នកនោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​។


ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។


ចូរ​តបសង​នាង​តាមដែល​នាង​បាន​តបសង​គេ គឺ​តបសងទ្វេដង​តាម​ទង្វើ​របស់​នាង​។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​ទ្វេដង​ឲ្យ​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម