អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គមានសេចក្ដីសុខសាន្តដ៏លើសលប់ ហើយពួកគេគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលឡើយ។
អេសាយ 32:17 - ព្រះគម្ពីរខ្មែរសាកល លទ្ធផលនៃសេចក្ដីសុចរិតនឹងបានជាសន្តិភាព ហើយផលនៃសេចក្ដីសុចរិតនឹងបានជាភាពស្ងៀមស្ងប់ និងជាសេចក្ដីសុខសាន្តជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព អំពើសុចរិតនឹងនាំមកនូវសន្តិសុខ និងសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត នឹងជាសេចក្ដីទុកចិត្តជាដរាបទៅ អាល់គីតាប សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព អំពើសុចរិតនឹងនាំមកនូវសន្តិសុខ និងសេចក្ដីសុខសាន្តរហូតតទៅ។ |
អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គមានសេចក្ដីសុខសាន្តដ៏លើសលប់ ហើយពួកគេគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលឡើយ។
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់បានជួបគ្នា; សេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីសុខសាន្តបានថើបគ្នា។
សូមឲ្យទូលបង្គំឮអ្វីដែលព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលផង ដ្បិតព្រះអង្គសន្យាសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងដល់វិសុទ្ធជនរបស់ព្រះអង្គ គឺសូមកុំឲ្យពួកគេត្រឡប់ទៅរកភាពលេលាវិញឡើយ។
រីឯអ្នកដែលស្ដាប់តាមខ្ញុំ នឹងរស់នៅដោយសុខដុមរមនា ហើយនៅសុខសាន្តឥតភ័យខ្លាចមហន្តរាយឡើយ”៕
នៅក្នុងការកោតខ្លាចព្រះយេហូវ៉ា មនុស្សមានទំនុកចិត្តដ៏រឹងមាំ ហើយកូនចៅរបស់គេនឹងមានជម្រក។
នៅថ្ងៃនោះ ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ; ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។
សេចក្ដីច្រណែនរបស់ពួកអេប្រាអិមនឹងបាត់ទៅ ហើយភាពជាសត្រូវរបស់ពួកយូដានឹងត្រូវបានកាត់ចេញ; ពួកអេប្រាអិមនឹងលែងច្រណែនពួកយូដា ហើយពួកយូដានឹងលែងធ្វើជាសត្រូវនឹងពួកអេប្រាអិម។
ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ ពីព្រោះគេជឿទុកចិត្តព្រះអង្គ។
គឺប្រជាជននេះដែលព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “នេះជាទីសម្រាក ចូរឲ្យអ្នកដែលអស់កម្លាំងសម្រាកចុះ; នេះជាទីសម្រាកហើយ”—— យ៉ាងណាមិញ ពួកគេមិនព្រមស្ដាប់ទេ។
ជាការពិត ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាដ៏ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នានឹងបានសង្គ្រោះដោយការកែប្រែចិត្ត និងការសម្រាក កម្លាំងរបស់អ្នករាល់គ្នានឹងនៅក្នុងការនៅស្ងៀម និងក្នុងការទុកចិត្ត”។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមទេ
ព្រះអង្គនឹងបានជាស្ថិរភាពក្នុងគ្រារបស់អ្នក ជាទ្រព្យសម្បត្តិនៃសេចក្ដីសង្គ្រោះ ប្រាជ្ញា និងចំណេះដឹង រីឯការកោតខ្លាចព្រះយេហូវ៉ាជារតនសម្បត្តិរបស់អ្នក។
ឱបើអ្នកយកចិត្តទុកដាក់នឹងសេចក្ដីបង្គាប់របស់យើងទៅអេះ! នោះសេចក្ដីសុខសាន្តរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នកនឹងបានដូចជារលកសមុទ្រ
អ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយត្រូវបាននាំទៅដោយសុខសាន្ត; ភ្នំនានា និងទីទួលទាំងឡាយនឹងហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយនៅមុខអ្នក ហើយអស់ទាំងដើមឈើនៅទីវាលនឹងទះដៃផង។
ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។
ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងបន្លាយសេចក្ដីសុខសាន្តដូចជាទន្លេដល់នាង យើងនឹងបន្លាយសិរីរុងរឿងនៃប្រជាជាតិនានាដូចជាទឹកជ្រោះជន់លិចដល់នាង។ អ្នករាល់គ្នានឹងបៅ អ្នករាល់គ្នានឹងត្រូវបានពនៅចំហៀងខ្លួន ព្រមទាំងត្រូវបានថ្នាក់ថ្នមនៅលើភ្លៅផង។
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
ដ្បិតអាណាចក្ររបស់ព្រះមិនផ្អែកលើការស៊ីផឹកទេ គឺផ្អែកលើសេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និងអំណរក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
យ៉ាងណាមិញ ការប្រៀនប្រដៅទាំងអស់ កាលណាយើងទទួលនោះតែងតែមានអារម្មណ៍មិនសប្បាយមែន គឺឈឺចាប់វិញ ប៉ុន្តែក្រោយមក ទើបបង្កើតផលដ៏សុខសាន្តនៃសេចក្ដីសុចរិត ដល់អ្នកដែលត្រូវបានបង្វឹកតាមរបៀបនេះ។
យើងប្រាថ្នាចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបង្ហាញចិត្តខ្នះខ្នែងដូចគ្នា ដោយការជឿអស់ពីចិត្តចំពោះសេចក្ដីសង្ឃឹម រហូតដល់ទីបញ្ចប់
ដោយសារតែការនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានភាពក្លាហាននៅថ្ងៃនៃការជំនុំជម្រះ ដ្បិតដូចដែលព្រះគ្រីស្ទជាយ៉ាងណា យើងក៏ជាយ៉ាងនោះដែរ នៅក្នុងពិភពលោកនេះ។